CamNews

ព័ត៌មានអន្តរជាតិ 

នាយក​រដ្ឋ​មន្រ្តី​​វៀត​ណាម ​និង​​ឡាវ​ នឹង​មក​​កម្ពុជា​ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចឪ

នាយក​រដ្ឋ​មន្រ្តី​ប្រទេស​វៀត​ណាម ​និង​ប្រទេស​ឡាវ​ នឹង​ដឹក​នាំ​គណៈប្រតិ​ភូ​មក​​កម្ពុជា​ ដើម្បី
​​​គោរព​​ព្រះ​វិញ្ញាណ​​ក្ខន្ធ ​ព្រះបាទ​សម្តេច​​ព្រះ​ ​នរោត្តម ​សីហនុ​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ ​ខែ​តុលា​​​ ខាង
មុខ​។

​ក្រសួង​​ការ​បរទេសកម្ពុជា បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ ​ខែតុលា ឲ្យ​ដឹង​ថា ​នាយក​រដ្ឋ​មន្រ្តី​នៃ
​សាធារណ​រដ្ឋ​​សង្គម​និយម​​វៀត​​ណាម ​ លោក​ Nguyen Tan Dung នឹង​មក​ដល់​កម្ពុជានៅវេលា
ម៉ោង​៣​រសៀល​ ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​ព្រះ​​ករុណា​។ បន្ទាប់​ពី​ការគោរព​វិញ្ញាណ​ក្ខន្ធរួច ​លោក​
Nguyen Tan Dung ​នឹង​ជួប​ជាមួយ​​លោក​​នាយក​​រដ្ឋ​​មន្រ្តី​ ​ហ៊ុន ​សែន​។

ចំណែក​ សេចក្តី​ជូន​ដំណឹង​មួយ​ផ្សេងទៀត​ ដែលចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​នេះ ​ឲ្យ​ដឹង​ថា​
នាយក​​រដ្ឋ​មន្រ្តី​​នៃសាធារណ​រដ្ឋ​ប្រជា​មានិត​​ប្រជាធិប​តេយ្យ​ឡាវ​ លោក ​Thongsing Thamma
vong​ នឹង​​ដឹក​នាំ​​គណៈ​​ប្រតិ​ភូ​មក​កម្ពុជា​ដែរ ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម ​
សីហនុ​។

គួររំលឹកថា បន្ទាប់ ​ពី​ព្រះករុណាព្រះបាទ ​នរោត្តម សីហនុ ​សោយ​ទិ​វង្គត​​បណ្តាប្រទេស​ជាច្រើន
​រួម​មាន​​ប្រទេស​ជាសមាជិក​អាស៊ាន ​ប្រទេស​មហាអំណាច ​ដូចជា ​បាន​ផ្ញើលិខិត​រំលែក​​ព្រះរាជ
​មរណ​ទុក្ខ​ ថ្វាយ​ដល់​ព្រះមហាក្សត្រព្រះបាទ​ ​នរោត្តម ​សីហមុនី ​ព្រះវររាជ​មាតា ​នរោត្តម​ ​មុនីនាថ
សីហនុ​​ និង​លោក​​​នាយក​​រដ្ឋ​​មន្រ្តី ​ហ៊ុន ​សែន​ ផងដែរ៕

 

ដោយ ៖ ចិន្ថា
ប្រភព ៖​ mfaic


Tags: Thongsing Thammavong Nguyen Tan Dung Norodom Vietnam Laos Cambodia