CamNews

តារា 

Jiyoen vs G.NA vs Hyosung ៣ នាក់នេះមួយណា សិចស៊ីស្អាតជាងគេ?

កន្លងទៅថ្មីៗ ចុងក្រោយនេះ ពិភព KPOP មានការចេញបទថ្មី ដោយតារាចំរៀង ទោលស្រីច្រើន ណាស់ ។ នៅក្នុងនោះមានដូចជា Jiyeon(T-ara), G.NA និង Hyosung(SECRET) ដែលបានចេញ បទថ្មីក្នុង កំឡុងពេលចុងក្រោយនេះ ហើយទាំង ៣ នាក់សុទ្ធតែ មានស្ទីលសិចស៊ីរៀងៗខ្លួន ។



-Jiyeon សមាជិកក្រុម ចំរៀង T-ara ដែលទស្សនិកជន ធ្លាប់តែឃើញថា នារីម្នាក់នេះ ស្លូតបូតគួរ អោយស្រឡាញ់ តែឥលូវនេះ បានកែប្រែខ្លួន ទៅជានារីម្នាក់ ដ៏សិចស៊ី នៅក្នុងបទថ្មី ដែលមាន ចំណងជើងថា " Never Ever " ដែលផលិតឡើងដោយ ផលិតករ Double Sidekick ។



-G.NA ជាតារាចំរៀងទោលស្រី ដែលទស្សនិកជន បានស្គាល់ថា នាងមានរាងស្រឡូន សិចស៊ីខ្លាំង ណាស់បើទោះ បីជាមិនបញ្ចេញសាច់ ក៏ដោយ ។ បទថ្មីមួយរបស់នាង មានចំណងជើងថា " G.NA Secret " បាននាំអារម្មណ៍ ទស្សនិកជន ទស្សនាឡើងភ្លឹកជាពិសេស ទស្សនិកជនបុរស ។



-Hyosung ស្រីស្អាតម្នាក់សមាជិក ក្រុមចំរៀង SECRET ដែលត្រូវបាន គេស្គាល់ថា ជាក្រុមមួយមិន សូវយកស្ទីល សិចស៊ីមកប្រើឡើយ ។ តែនៅពេលដែល Hyosung ចេញមកច្រៀងទោល វិញនាង កែប្រែខ្លួន នាងអស់ស្ទះតែម្តង ។ បទថ្មីរបស់នាង ក៏មិនចាញ់ អ្នកទាំង ២ ខាងលើដែរ ដោយមាន ចំណងជើងថា " Good Night Kiss " ៕ 


 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star singer kpop jiyeon t-ara g.na hyosung secret