CamNews

តារា 

Baekhyun (EXO) និង Taeyeon (SNSD) ត្រូវបានគេប្រទះឃើញថា ដើរលេងកៀកកើយជាមួយគ្នា តើពួកគេកំពុងមានស្នេហា?

ឆ្នាំ ២០១៤ នេះពិតជាឆ្នាំ នៃសេចក្តីស្នេហាមែន ដោយមានគូរស្នេហា ក្នុងពិភព KPOP ជាច្រើន បានលេចឡើង ហើយឥលូវនេះ សារព័ត៌មាន កូរ៉េ Dispatch ដូចជាបាន រកឃើញគូរស្នេហ៍មួយ គូរថ្មីទៀតហើយ ។



ទស្សនិកជន ច្បាស់ជាភ្ញាក់ផ្អើល នៅពេលដែលដឹងថា មួយគូរនោះគឺ Baekhyun សមាជិកក្រុម ចំរៀង EXO និង Taeyeon សមាជិក្រុម SNSD ។ ពិតណាស់ពួកគេទាំង ២ ត្រូវបាន សារព័តមាន Dispatch តាមដាននិង លួចថតបាន សកម្មភាពរបស់ ពួកគេទាំង ២ ដើរលេងជាមួយគ្នា ជាញឹក ញាប់ដែល ត្រូវបានគេដឹងថា អស់រយៈពេល ៤ ខែទៅហើយ ។  បើតាមយើងមើល ទៅឃើញ ថាមួយរយៈពេល ចុងក្រោយនេះ Taeyeon ពិតជាជិតស្និត ជាមួយនិង Baekhyun ណាស់ដែល យើងបានឃើញ ជាក់ស្តែងដូចជាពេលដែល EXO សមមុន Concert Taeyeon ទៅលើកទឹកចិត្ត ជាពិសេសដល់ Baekhyun តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ Taeyeon តែងតែទៅទទួល Baekhyun ដល់ផ្ទះជាញឹកញាប់ ហើយទៅសាសង នៅកន្លែងដ៏សំងាត់ ។ Baekhyun ក៏តែងតែទៅជួប Taeyeon ជាញឹកញាប់ នៅជិតផ្ទះរបស់នាងផងដែរ ។ ភ័ស្តុតាងផ្សេងទៀត យើងឃើញថាពួកគេ ពាក់ខ្សែដៃដូចគ្នា ហើយមានកាសស្តាប់ ដូចគ្នាទៀត ។



បើតាមប្រភព ពីអ្នកនៅជិត បានអោយដឹងថា Baekhyun បានចូលចិត្ត Taeyeon ណាស់ហើយ ប្រាប់ថា នាងគឺជាប្រភេទ មនុស្សស្រីដែលខ្លួនចូលចិត្ត ។ នៅពេលដែលដឹង រឿងនេះ Taeyeon ថាពិតជា គួរអោយស្រលាញ់ណាស់ ហើយពួកគេទាំង ២ ក៏ចាប់ផ្តើមចែករំលែក អារម្មណ៍ទៅ វិញទៅមកអស់រយៈពេល កន្លះឆ្នាំហើយ ក៏បានទាក់ទងគ្នា ជាផ្លូវការកាលពីខែ កុម្ភះ ។ យ៉ាង ណាមិញយើង មិនទាន់ទទួលបាន ការបញ្ជាក់ពី ខាផលិតកម្ម ឬអ្នកតំណាងរបស់ ពួកគែនៅទាំង ២ នៅឡើយទេ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star singer kpop exo baekhyun snsd taeyeon