CamNews

តារា 

ឈុតថ្ងៃរៀបការក៏ស្អាត ឈុតសម្រាប់ទៅវត្តក៏ស្អាត ហើយថែមទាំងមានមាយាទជា​ កលស្រ្តីទៀត ប្តីទៅណាមិនរួចទេ

ព័ត៌មានកំសាន្ត ៖ មនុស្សស្រីម្នាក់ដែលមិនងាយនឹងរកបានព្រោះ មានទាំងរូបសម្បត្តិ ចរិយាមាយាទ និងបុិនប្រសព្វក្នុងការងារផ្ទះសម្បែងទៀតផង នោះគឺនាង kanomsompond ដែលជាតារាសម្តែងរាងខ្ពស់ស្រលះ និងមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី ។ 

ជាធម្មតាតារាស្រីរូបនេះត្រូវបានមហាជនដឹងថា លោកយាយរបស់នាងគឺជាអ្នកលក់នំ ហើយជារឿយៗនាងតែងតែទៅជួយធ្វើនំលោកយាយ រហូតស្ទើរតែក្លាយជាជំនាញដែលលោកយាយផ្ទេរឲ្យចៅទៅហើយ ។ ថ្វីត្បិតតែនាង kanomsompond ជាតារាល្បីឈ្មោះមួយដួងក៏ពិតមែន ប៉ុន្តែនាងមិនដែលប្រកាន់ខ្លួន​ឡើយ ផ្ទុយទៅវិញមានតែជួយលោកយាយធ្វើនំ លក់យ៉ាងមានក្តីុសុខទៀតផង ​។ 

បើយើងងាកចាប់អារម្មណ៍ជាមួយនិងសម្លៀកបំពាក់កូនក្រមុំថ្មីថ្មោងវិញ គឺនាង kanomsompond កាលពីថ្ងៃទី ០៥ ខែមីនា ម្សិលមិញដែលរៀបការទើបតែបានមួយថ្ងៃ គេតម្រូវឲ្យកូនក្រមុំ និងកូនកំលោះ នាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ ឈុតថ្ងៃរៀបការក៏ស្អាត ឈុតសម្រាប់ទៅវត្តក៏ស្អាត ហើយថែមទាំងមានមាយាទជា​ កលស្រ្តីគ្រប់លក្ខណ៍ទៀត បើសិនជាបែបនេះប្តីទៅណាមិនរួចទេ ។ 

អាចនិយាយបានថា នាង kanomsompond មិនត្រឹមតែស្អាតនោះទេ នាងថែមទាំងមានអត្តចរិកល្អពិតមែន ហើយក៏សាកសមយ៉ាងខ្លាំងជាមួយនិងស្វាមីរូបសង្ហារបស់នាង ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook