CamNews

តារា 

ទីបំផុត! នាង kanomsompond ​សម្រេចចិត្តបញ្ចេញមុខគូដណ្តឹងហើយ ពិតជាសង្ហាដូចពាក្យគេថាមែន!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ នាង kanomsompond ដែលជាតារាសម្តែងកម្រនឹងលេចលឺរឿងអាស្រូវអ្វីណាស់ ផ្ទុយទៅវិញមានតែរឿងល្អមកជំនួសព័ត៌មានអាក្រក់ៗចំពោះរូបនាង ។

តារាថៃរាងខ្ពស់ សាច់សខ្ចីរូបនេះ មិនត្រឹមតែមានរូបរាង មុខមាត់ស្រស់ស្អាតទេ នាងថែមទៀតមិនប្រកាន់ខ្លួនថា ជាតារាល្បីអ្វីនោះទេ​ បែរជាឆ្លៀតពេលទំនេរទៅជួយលោកយាយធ្វើបង្អែមឆ្ងាញ់ៗជាច្រើនមុខដើម្បីលក់នៅលើទីផ្សារថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២០ ខែមករា កន្លងផុតទៅនេះ នាង kanomsompond ត្រូវបានអ្នកសិល្បៈដូចគ្នាបង្ហោះសារជូនពរជាច្រើនក្នុងថ្ងៃដែលរូបនាងភ្ជាប់ពាក្យជាមួយនិងគូដណ្តឹងរូបសង្ហា ព្រមទាំងជាអ្នកមានថែមទៀតផង ។ 

ដោយសារតែមិនដែលឃើញរូបនាងបង្ហោះរូបក្នុងថ្ងៃភ្ជាប់ពាក្យ ស្រាប់តែមានក្រុមអ្នកគាំទ្រជាច្រើនបានស្នើរឲ្យរូបនាងបង្ហោះរូបជាមួយនិងគូដណ្តឹង ដើម្បីចង់ដឹងឲ្យបានច្បាស់ថា តើគាត់មានរូបរាងសង្ហាដូចពាក្យគេថាឬអត់ ។ ក្រោយមកនាង kanomsompond ក៏បាន​សម្រេចចិត្តបញ្ចេញមុខគូដណ្តឹងឃើញថា ពិតជាសង្ហាដូចពាក្យគេថាមែន ៕


-ចុចអាន ៖ ស្ងាប់ៗតារាថៃមួយដួង ភ្ជាប់ពាក្យបាត់! គូដណ្តឹងវិញ សង្ហាកប់!










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: kanomsompond