CamNews

តារា 

លេចលឺថា Kris នឹងចូលសំដែងរឿងថ្មីមួយដែលផលិតកម្ម SM ធ្លាប់បដិសេធ មិនអោយ Kris សំដែង

បន្ទាប់ពី ព័ត៌មានអំពី ការដាក់ពាក្យបណ្តឹងរបស់ Kris សមាជិកក្រុម EXO ទៅលើផលិតកម្មរបស់ ខ្លួនដើម្បីបំបាត់ កុងត្រានោះមក Kris បានបាត់មុខចេញពី EXO ហើយធ្វើអោយ ទស្សនិកជនចង់ ដឹងពី Kris ថាសុខទុក្ខ យ៉ាងណាហើយ ឥលូវនេះមានព័ត៌មានថ្មី តិចតួចពី Kris ទៀតហើយ ។



ជាមួយនិងសកម្មភាពថ្មីមួយនៅលើ ទំព័រ Weibo របស់ Kris បានទាក់ទង ជាមួយនិង អ្នកសរសេរ រឿង Guo Jing Ming ដ៏ល្បីល្បាញ ។  Gou Jing Ming ត្រូវបានទស្សនិកជន ស្គាល់ថា ជាអ្នកមាន ឈ្មោះល្បីក្នុងការ សរសេររឿងជាច្រើន ដែលស្នាដៃធំបំផុត មានដូចជា Tiny Times និង City Of Fantasy ។ ហើយឥលូវនេះ ដោយសារតែ មានការសន្ទនាគ្នា នៅលើគេហទំព័រ Weibo នោះត្រូវ បានទស្សនិកជន សង្ស័យថា Kris ប្រហែលជា ទទួលបានតួអង្គ មួយនៅក្នុងរឿង Tiny Times ហើយមើលទៅ ។



គួរបញ្ជាក់ផងដែរថា រឿង Tiny Times នេះធ្លាប់បាន សំណួមពរទៅកាន់ ផលិតកម្ម SM របស់ Kris ជាច្រើនដង រួចមកហើយ ដើម្បីយក Kris មកសំដែងតែត្រូវ បដិសេធយ៉ាង ដាច់អហង្ការ ។ ឥលូវ នេះដោយសារតែ Kris កំពុងតែចង់ ផ្តាច់កុងត្រាជាមួយនិង SM ផងដូចនេះ ប្រហែលជាយើង អាចនឹងឃើញ Kris នៅក្នុងរឿងថ្មី ក្នុងពេលឆាប់ៗនេះ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star singer actor kris exo kpop