ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានគេប្រទះ ឃើញដួលសន្លប់ ស្តូកស្តឹង នៅខាងមុខហាងក្រោម ស្លាក
ខារ៉ាអូខេ រាត្រីសេកុង ធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង និងនារី
បំរើការ នៅខារ៉ាអូខេសាច់សខ្ចីចេញមក មើលព្រោងព្រាត កាលពីវេលាម៉ោង៩និង២០នាទី យប់
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់ កាកាប
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះ ពុំត្រូវបានគេស្គាល់ឈ្មោះទេ មានអាយុប្រ-
ហែលជា២០ឆ្នាំ រស់នៅម្តុំ ផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកឯប្តី របស់
នាងពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ។
យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរូបរងគ្រោះ មានវិបត្តិដោយសារប្តីរបស់
នាង មានស្រីនៅក្នុងខារ៉ា អូខេខាងលើ ហើយមុន ពេលកើតហេតុ នាងបានចេញពីផ្ទះ ដើរតាម
រកប្តីមកដល់ខាង មុខហាងរាត្រីសេកុងអង្គុយ នៅខាង មុខហាងរាត្រីសេកុង ដោយនិយាយជា
មួយនារីបំរើការនៅទីនោះ អំពីការលំបាករបស់នាង ជាមួយប្តី បន្ទាប់ពីប្តីរបស់នាង បានស្រឡាញ់
នារី នៅក្នុងខារ៉ាអូខេនេះរួចមក គឺបានធ្វើបាបផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ហើយថែមទាំងចង់ផ្តាច់
សង្វាក់ មេត្រីភាពជាមួយនឹងនាងទៀតផង ។
សាក្សីបានបន្តទៀតថា បន្ទាប់ពីនាងនិយាយចប់ ក៏បានទាញថ្នាំជាច្រើនលេប រួចហើយក៏មាន
សភាពទន់ដៃ ទន់ជើងដួលសន្លប់តែម្តងទៅ ទើបមានការភ្ញាក់ផ្អើលកើតឡើងតែម្តងទៅ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើត ហេតុភ្លាមៗជួយធ្វើអន្តរាគមន៍
យកនារីរងគ្រោះ ហើយនាង បានដឹងខ្លួន មួយភ្លែត ទើបសន្លប់វិញ ប៉ុន្តែខណៈនាងដឹងខ្លួននោះ
នគរបាលបានធ្វើការសាកសួរ បាននិយាយតិចៗថា នាង ផឹកថ្នាំច្រើនណាស់ ដើម្បីសម្លាប់ខ្លួន
ដោយសារតែតូចចិត្តនិងប្តីមានស្រី នៅក្នុងហាងបន្ទាប់មកនាង ក៏សន្លប់បាត់ស្មារតី ទៅវិញ នគរ
បាលក៏បានហៅសាមុយបង្អែកក្រុង មកដឹកស្រ្តីរងគ្រោះយកទៅសង្គ្រោះជា បន្ទាន់។
ប្រភពនៅកន្លែងកើតហេតុផ្សេង មួយទៀតបាននិយាយថា ស្រ្តីម្នាក់នេះ ធ្លាប់មកនិយាយ នៅខាង
មុខខារ៉ាអូខេថា នាងមាន ប្តី ប៉ុន្តែទំនងជាប្តីមិន ទាន់ពេញសិទ្ធិ ហើយបុរសម្នាក់ ដែលនាងអះអាង
ថា ជាប្តីរបស់នាង គឺធ្លាប់ឃើញមកខារ៉ាអូខេហ្នឹងមែន ថែមទាំងមានស្រីកំណាន់ម្នាក់ នៅក្នុង ខារ៉ា
អូខេនេះផង ប៉ុន្តែគេពុំអាចដឹងឲ្យបានច្បាស់ថា ជាប្តីរបស់ឬមួយយ៉ាងណានោះទេ ហើយមុនពេល
កើតហេតុនាង បានដើរចេញមកពីទិស ខាងត្បូងរួចមកអង្គុយត្អូញត្អែ ពីស្នេហាប្រះឆា របស់នាង
នៅខាងមុខ ហាងបន្ទាប់ពីនិយាយចប់សព្វគ្រប់ក៏ទាញថ្នាំ ពីហោប៉ៅស្ទើរតែមួយទូកដៃ ផឹកដើម្បី
បញ្ចប់ជីវិត ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់ នគរបាលមូលដ្ឋាន រួចហើយបានហៅសាមុយបង្អែក
រាជធានី ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យរាជធានី ។ ប៉ុន្តែគេពុំទាន់ ទទួល បានថា តើស្រី្តរូប
នោះមាន សភាពយ៉ាងណានោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល