ភោជនីយដ្ឋានទឹកជ្រោះ Labassin គឺជាតំបន់កម្សាន្តមួយដ៏អស្ចារ្យ និងមិនអាចបំភ្លេច ជាមួយនឹង
ទេសភាពដ៏សម្បូរបែប ជាប់ចិត្ត និង ការទទួលទានអាហារនៅលើទឹក ក្រោមទឹកជ្រោះធា្លក់ នៅ
កណ្តាលព្រៃភ្នំ នៅក្នុងតំបន់កម្សាន្ត Villa Escudero ក្នុងប្រទេសហ្វីលីពីន។
ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះអាចរីករាយជាមួយនឹងការទទួលទានអាហារថ្ងៃត្រង់នៅក្នុង
ទឹក នៅជិតទឹកជ្រោះកំពុងតែធ្លាក់ហូរកាត់ជើងរបស់ពួកគេ ដែលជាអារម្មណ៍ដ៏ប្លែក និង ការច្នៃ
ប្រឌិតផ្គួបផ្សំគ្នាបិរយាកាសធម្មជាតិពិតៗបង្កើតបានជាតំបន់ទេសចរធម្មជាតិមួយដ៏ស្រស់បំព្រង
និង មានប្រជាប្រិយបំផុត សម្រាប់ភ្ញៀវទេសចរ ដែលស្រលាញ់ និងចូលចិត្តធម្មជាតិ។
ជាពិសេស ភ្ញៀវទេសចរ អាចរីករាយកម្សាន្តព្រមគ្នា ជាមួយនឹងការទទួលទាន អាហារថ្ងៃត្រង់
និងការឡេងទឹកជ្រោះធ្លាក់ ប្រកបដោយផាសុខភាព បានដោយមិនប៉ះពាល់ដល់ធម្មជាតិ ព្រោះ
អាហារទាំងអស់ត្រូវបានវិចក្ចប់ដោយស្លឹកចេក និង ស្លឹកដូង និងមានអ្នកចាំបម្រើសេវាកម្មលើក
អាហារ និងសេវាកម្មសម្អាតអនាម័យ បានយ៉ាងល្អឥតខ្ចោះ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ blessthisstuff