CamNews

ព័ត៌មានអន្តរជាតិ 

ទៀត​ !! យន្តហោះ ដឹក មន្រ្តីរដ្ឋាភិបាល ច្រើននាក់ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន​ អន្តរជាតិ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះឯកជន ធន់តូចមួយគ្រឿង ផ្ទុកទៅដោយក្រុមអ្នកធ្វើដំណើរ ជាមន្រ្តីរដ្ឋា ភិបាលនោះ បានបើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង ក្នុងទីក្រុង Tacloban ភាគកណ្តាលប្រទេស ហ្វីលីពីន កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅនេះ ពោល គ្រោះថ្នាក់ វិនាទីយន្ត ហោះប៉ុនប៉ងធ្វើការហោះឡើងផ្ទាល់តែម្តង ។

អ្នកនាំពាក្យអោយ ប្រធានាធិបតី លោក Edwin Lacierda អោយដឹងថា ក្រុមអ្នកធ្វើ  ដំណើរ  ១៥ នាក់ និងសមាជិកអ្នកដំណើរ ច្រើននាក់ផ្សេងទៀត ពួកគេទាំងអស់គ្នា គឺមានសុខសុវត្ថិភាព  ក្នុងនោះ មាន មន្រ្តីរដ្ឋាភិបាលមួយចំនួនដូចជា ៖ រដ្ឋលេខាធិការប្រតិបត្តិ Paquito Ochoa Jr រដ្ឋលេខាធិ ការទំនាក់ទំ នង Herminio Coloma Jr. ប្រធានការិយាល័យ អនុរដ្ឋលេខាធិការ Emmanuel Bautista ជាដើម ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័ររដ្ឋចិន ស៊ិនហួរ ចុះ  ផ្សាយ អោយដឹងថា ប្រធានាធិបតី ប្រ ទេស  ហ្វី លី ពីន  លោក Aquino  បានស្រាយ   បំភ្លឺអោយដឹងថា លោក ពិតជាបានធូរស្បើយចិត្ត និង សប្បាយរីករាយ នៅពេលដែលបានដឹងឮថា អ្នករាល់គ្នា   នៅលើយន្តហោះ ជួបនឹងឧបទ្ទេវហេតុ មិន មានគ្រោះថ្នាក់ ដល់អាយុជីវិត ទន្ទឹមនឹងគ្នានេះ អគ្គនាយកអាជ្ញាធរ  អាកាសចរណ៍ស៊ីវិលថ្នាក់ជាតិ នៃ ប្រទេស ហ្វីលីពីន នឹងចាត់វិធានការ តាមដានស៊ើបអង្កេត ថាតើ មូល ហេតុដែល បណ្តាលអោយយន្ត ហោះបើករអិលធ្លាក់ផ្លូវ ពិតជាបណ្តាលមកពីលក្ខខ័ណ្ឌ អាកាសធាតុអាក្រក់ ឬក៏យ៉ាងណា ។

គួររំឮកថា ការងារជាក់ស្តែង នៅក្នុ  ងទីក្រុង  Tacloban  ពី សំណាក់មន្រ្តី ពាក់ព័ន្ធ ត្រូវបានលុបចោល ព្រោះតែមានការវាយប្រហារ ពីព្យុះត្រូពិច មាន ឈ្មោះថា  Tropical Storm Amang (Mekkhala)  ស្រប ពេល   ដែល មានវត្តមាន សម្តេចសង្ឃ Pope ធ្វើដំណើរដល់ទីដី ទីក្រុងខាងលើ ដែលរងគ្រោះខ្លាំង បំ ផុត​ដោយសារតែគ្រោះធម្មជាតិ ខ្យល់ព្យុះ កាលពីឆ្នាំកន្លងទៅនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news Iraq Obama US USA Philippines Bilibid Sex Doll