CamNews

ព័ត៌មានអន្តរជាតិ 

ឡើងសណ្ឋាគារជាមួយគ្នា ខណៈដឹងថា ជាស្រីកែភេទនោះ សម្លាប់យ៉ាងសាហាវ​ ក្នុងបន្ទប់ទឹក លទ្ធផលដេកគុកស្អាត

ព័ត៌មានអន្តរជាតិ ៖ កងម៉ារីនសហរដ្ឋអាមេរិក រងនូវការចោទប្រកាន់ ពីបទមនុស្សឃាត ពាក់ព័ន្ធនឹងករ ណីស្លាប់នារីកែភេទមួយរូប ដែលត្រូវបានគេប្រទះឃើញ ស្លាប់នៅក្នុងបន្ទប់  សណ្ឋាការ ប្រទេស ហ្វីលី ពីន កាលពីអំឡុងខែ តុលា កន្លងទៅ នេះបើយោងតាមការអះអាងពី ព្រះរាជអាជ្ញា ។

កងម៉ារីន សហរដ្ឋអាមេរិក Pfc. Scott Pemberton រងនូវការចោទប្រកាន់ ថា  បាន សម្លាប់ នាង Jeffrey Laude មានឈ្មោះហៅក្រៅ Jennifer នេះបើយោងតាមសម្តីព្រះរាជអាជ្ញា លោក Emily de los Santos។សាកសពអាក្រាតកាយនាង Laude ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់សណ្ឋាគារ  Olongapo ភ្លាមៗ នាយប់រំលងអាធ្រាត្រ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៤ ។

ដោយឡែក យោងតាមសម្តីសាក្សី ផ្តល់ជាកិច្ចសម្ភាសន៍ដល់មន្រ្តីប៉ូលីសក្នុងការដោះស្រាយរឿងក្តីមួយ នេះអោយដឹងថា លោក Pemberton ត្រូវបានគេមើលអោយឃើញថា នៅជាមួយនឹងនាង Laudeក្នុងបារ ក្នុងស្រុកមួយកន្លែង មុនអ្នកទាំងពីរនាំគ្នា ឡើងសណ្ឋាគារ នៅយប់ថ្ងៃទី ១១​ ខែតុលា ។

ជាការពិត ពួកយើងមិនទទួលយកអ្វីទាំងអស់​ ក្រៅអំពី ភាពយុត្តិធម៌នេះជាការអះអាងរបស់បងប្អូនស្រី ជនរងគ្រោះ នាង​ Marilou Laude ។ គួររំឮកថា ជនជាប់ចោទ លោក Pemberton មាន វ័យ ទើបតែ ១៩ ឆ្នាំ មកពីទីក្រុង Bristol រដ្ឋ Massachusetts ជាកងម៉ារីន ទទួលបន្ទុក ខាងរថគ្រោះ ប្រឆាំងគ្រាប់ម៉ីស៊ីល

យ៉ាងណាមិញ កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក the U.S. Marine Corps Forces   ស្រាយបំភ្លឺអោយដឹង ថា ជនជាប់ចោទខាងលើ បន្តជាប់នៅក្នុងមន្ទីរឃុំឃាំងនៅឡើយ លើទឹកដី  សហរដ្ឋ    អាមេរិក ក្រោយ កិច្ចព្រមព្រៀង Visiting Forces Agreement  ជាមួយនឹងហ្វីលីពីន ។

មុននឹងមានសេចក្តីប្រកាសព័ត៌មាន ទាក់ទិនទៅនឹងការចោទប្រកាន់លើកនេះ​ កងកម្លាំងម៉ារីន អះអាង អោយដឹងថា ពិតជាមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយនឹង មន្រ្តីប៉ូលីស ក្នុងស្រុកប្រទេស ហ្វីលីពីន ដើម្បីធានាអោយបានថា មានការស៊ើបអង្កេតដោយម៉ត់ចត់ និងពេញលេញ     ត្រូវបានបញ្ជប់ ទៅដោយជោគជ័យ អោយអនុលោម និងអនុវត្តន៍ទៅតាមច្បាប់ ដែលបានចែងឡើង ។

កងម៉ារីន អាមេរិក ៣ នាក់ផ្សងទៀត មកពីជំរុំតែមួយ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាសាក្សី  រស់ដ៏មាន សក្តានុពលជាទីបំផុត នេះបើយោងតាមការគូសបញ្ជាក់ ពីប្រភពសារព័ត៌មានដដែល ។   គួររំឮកថា ករ ណីឃាតកម្មមួយនេះ កាលពីអំឡុងខែតុលាកន្លងទៅ ពិតជាមានល្បីល្បាញជាខ្លាំងនៅលើទំព័រមុខតាម បណ្តាញទំព័រសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក ខណៈមានការអះអាងអោយដឹងថា បុរស  ជាកងម៉ា រីនអាមេរិក រូបនេះ បានសម្លាប់ ជនរងគ្រោះ ខណៈបានដឹងថា នាងជាស្រីកែភេទ ក្រោយ   ពី បានឡើង សណ្ឋាគារជាមួយនឹងគ្នា ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news Iraq Obama US USA Philippines