CamNews

តារា 

អ៊ុន សុធា ត្រូវនារីម្នាក់ ចាប់បឺតមាត់

ភ្នំពេញ៖  តារាសម្តែងខ្ពស់ សង្ហារ លោក អ៊ុន សុធា ត្រូវបានមហាជនទូទៅ មើលឃើញថា
បច្ចុប្បន្នលោកកំពុងតែមាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈ តាមរយៈការសម្តែង
ខ្សែភាពយន្ត ចម្រៀងខារ៉ាអូខេ និងតាមរយៈការដើរម៉ូដផងដែរ ។

បើតាមការមើលឃើញ ជាក់ស្តែងពីអ្នកតាមដាន សង្គមសិល្បៈបានលើកឡើងថា តារាសម្តែង
សម្បុរ ស្រអែមរូបនេះទទួលបាន ប្រជាប្រិយភាព និង ការគាំទ្រពីសំណាក់ មហាជនខ្លាំង តាម
រយៈការសម្តែង ខ្សែភាពយន្ត ជាជាងការដើរម៉ូដ ក៏ដូចជាសម្តែង ខារ៉ាអូខេបទចម្រៀង ។

ទីផ្សាការងារ នៅក្នុងវិស័យសិល្បៈ របស់តារាប្រុសមាឌមាំ រាងខ្ពស់បែបខ្មែរអង្គរលោក អ៊ុន សុធា
ហាក់ដូចជា មានយីអ៊ុនយ៉ាងខ្លាំង ចំពោះការសម្តែង ខ្សែភាពយន្ត ព្រោះគេមើលឃើញថា មួយ
រយៈចុងក្រោយនេះ តារាសម្តែងនិង ជាតួឯកប្រុសក្នុងរឿង "បេះដូងអ្នកការពារ" និងមានមុខស្ទើរ
គ្រប់រឿង ដែលបានចាក់បញ្ចាំងំ នៅលើកញ្ចក់ទូរទស្សន៍ ពិសេសទូរទស្សន៍ ស៊ីធីអ៊ិន ។

តែអ្វីដែលធ្វើឲ្យ មហាជនមាន ការភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះត្រូវបានគេឃើញ រូបភាពមួយរបស់
លោក អ៊ុន សុធា ត្រូវបាននារីម្នាក់ ចាប់បឺតមាត់ ខណៈ លោកដេកស្តូកស្តឹង មិនដឹងខ្លួន ។

ចំពោះរូបភាពដែល បានធ្លាយចេញនាពេលនេះ គឺគ្រាន់តែជាឈុតឆាក ក្នុងការសម្តែងនៅក្នុង
ខ្សែ ភាពយន្តមួយតែប៉ុណ្ណោះ ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល