CamNews

ព័ត៌មានជាតិ 

អ្នកសុំទាន ចាក់សម្លាប់ នាយកសាលាបឋម សិក្សាទួលស្លែង ព្រោះខឹងដេញ មិនឲ្យសុំទាន

ភ្នំពេញ៖ អ្នកសុំទានម្នាក់ផ្ទុះអំពើហិង្សាចាក់សម្លាប់ នាយកសាលាបឋមសិក្សាទួលស្លែង ព្រោះខឹង
លោកនាយក ដេញមិនឲ្យសុំទាននៅមុខសាលា កាលពីម៉ោង ២ និង ៥៥ នាទីរសៀលថ្ងៃទី២៣ ខែ
មិថុនា ឆ្នាំ២០១៣ នៅទល់ មុខសាលាបឋមសិក្សាទួលស្លែង ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ
ទី១ ខណ្ឌចំការមន។

លោកនាយកសាលា ដែលស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោមចុងកាំបិតអ្នកសុំ
ទានមានឈ្មោះ ស្រ៊ី ឆៃគីម អាយុ ៦៣ឆ្នាំ។ ចំណែកជនល្មើសជាអ្នកសុំទាន មានឈ្មោះ សំ ជៀន
ភេទប្រុស អាយុ ៤០ ឆ្នាំ មាន ស្រុកកំណើតនៅផ្ទះលេខ ១៦២ ភូមិភ្លៅ ឃុំព្រៃឈរ ស្រុកកំពងត្រ
បែក ខេត្តព្រៃវែង។

ជុំវិញករណីឃាតកម្មនេះ សាក្សីនៅកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុន
ពេលកើតហេតុ លោកនាយក ស្រ៊ី ឆៃគីម បានដើរមកខាងក្រៅសាលា ហើយឃើញជនល្មើស សំ
ជៀន កំពុងដើរសុំទានសិស្ស សាលា នៅមុខសាលា នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ជិតសាលារៀន
នោះ លោកនាយកបានទៅនិយាយណែនាំ បុរសសុំទានកុំឲ្យមកប្រព្រឹត្តសកម្មភាពនេះ នៅមុខ
ក្មេងៗ ជាសិស្សសាលា នឹងបាននិយាយថា រូបរាងកាយរឹងមាំ ប៉ុណ្ណឹងដែរ ហេតុអ្វីមិនទៅរកការងារ
ចាំបាច់មកដើរសុំទានបែបនេះ។

គ្រាន់តែបានឮសម្តីរបស់លោកនាយកសាលាប្រាប់ដូច្នេះ បុរសសុំទាន សំ ជៀន ខឹងសម្បាយ៉ាង
ខ្លាំង សម្រេចដក កូនកាំបិតពីក្នុងកាបូបស្ពាយស្ទុះមកចាក់នាយកសាលា ចំក្រោមឃ្លៀកមួយកាំ
បិតបណ្តាលឲ្យលោកនាយករងរបួស ធ្ងន់ធ្ងរ ហូរឈាមស្រោចពេញខ្លួន និងស្លាប់ពេលបញ្ជូនដល់
មន្ទីរពេទ្យ។ ចំណែកជនល្មើស បានរត់គេចខ្លួន ឆ្ងាយ ពីកន្លែងកើតហេតុ ជិតមួយគីឡូម៉ែត្រ ក៏ត្រូវ
សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ តាមចាប់ឃាត់ខ្លួន បានយកទៅ កាន់ទីស្នាក់ការនគរបាល
ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីធ្វើការសាកសួរ។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង ដើម្បី
បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ