CamNews

ប្លែកៗ 

អត់ដៃក៏មានចិត្តចង់ និងអាចអោយចំណីសត្វបានដែរ!


Tom Willis គឺជាបុរសម្នាក់ដែលកើតមកគ្មានដៃ តែយ៉ាងណាបុរសម្នាក់នេះក៏ដូចជាមនុស្ស
ដទៃដែរគឺគាត់មានក្ដីសុបិន្ត។

ពេលនេះគាត់បានសម្រេចអ្វីដែលគាត់ចង់ធ្វើបំផុតគឺ អោយចំណីសត្វ ហើយពេលនេះគាត់
អាចអោយចំណីសត្វបានដោយប្រើប្រាស់ជើងរបស់គាត់។ បុរសចំណាស់៥៣ឆ្នាំមួយនេះ
គេតែងតែឃើញគាត់នៅក្នុងសួនសត្វ San Diego ជាមួយនឹងប្រពន្ថរបស់គាត់ ដើរមើលគេ
មើលឯងនិងតែងតែឃើញគាត់បញ្ចុកនំអោយសត្វកវែងជាប្រចាំ។

ខ្ញុំត្រូវចំណាយ២$ដើម្បីអាចចូលទៅអោយចំណីវានៅពេលដែលមន្រ្តីសួនសត្វគេចូលទៅ
ដាក់ចំណីអោយវាស៊ី នេះបើតាមសម្ដីរបស់ Tom Willis បានប្រាប់ ហើយគាត់បានបន្តទៅ
ទៀតថា ខ្ញុំមានឆ្កែនៅផ្ទះតែមិនអាចនឹង អោយចំណីវាបែបនេះបានទេ ព្រោះណាតែពេល
ដែលយើងលើកជើងទៅ សត្វឆ្កែវាស្មានថាយើងរកប្រើហិង្សាទៅលើវា ដូចនេះហើយវានឹង
រត់ចេញហើយខ្ញុំមិនដែលមានឧកាសក្នុងការ អោយចំណីសត្វដូចក្នុងសួនសត្វនេះទេ។

លោក Tom Willis នេះក៏ជាអ្នកនាំពាក្យដល់កម្មវិធីក្នុងសហគមន៍នៃទីក្រុង San Diego
ផងដែរដែលលោកជាអ្នកថ្លៃងជាសាធារណៈលើកម្មវិធី "No Hands? No Arms? No
Problem!" ដែលជាកម្មវិធិដែលជួយលើកកំពស់ស្នារតីជនពិការក្នុងការធ្វើការងារផ្សេងៗ
ដែលជាប្រយោជន៍ដល់សហគមន៍។

Willis បានប្រាប់ថា វាមានការលំបាកណាស់ដែរព្រោះខ្ញុំអាចបញ្ចុកវាបាននៅពេលដែលគ្មាន
មនុស្សច្រើនតែប៉ុន្នោះ ហើយត្រូវមានអ្នកជំនាញម្នាក់ដើម្បីជួយទាញវាអោយឧនមកជិតជើង
របស់ខ្ញុំពីដំបូង តែយូរៗទៅវាគង់តែទម្លាប់ទេ ហើយមើលទៅសត្វញីគឺវាស្រួលអោយចំណី
ជាងសត្វឈ្មោល។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost