CamNews

ប្លែកៗ 

Deborah Roach ជនពិការទីមួយដែលបាន ឈ្នះការប្រកួតកម្មវិធីរាំបង្គោល អន្តរជាតិ

ការរាំបង្គោល លោកអ្នកមានដែលគិតទេថាវានៅតែជាសិល្បះមួយ? ត្រូវហើយការរាំរបៀប
នេះក៏ជាសិល្បះមួយដែរ ហើយកាលពីសប្ដាហ៍មុននេះការប្រកួតរាំបង្គោលអន្តរជាតិបានរក
ឃើញអ្នកទទួលជ័យជំនះដែលនាំអោយមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារអ្នកដែលមាន
ទេពកោសល្យទទួលបានជ័យគឺជាជនពិការដែលបាត់បង់ដៃម្ខាង។

បើតាមប្រវត្តិរូបរបស់នាង Deborah Roach ដែលជាអ្នកទទួលចំណាត់ថ្នាក់លេខ១ក្នុងការ
ប្រកួតរាំនេះបានបង្ហាញអោយដឹងថាកាលពីឆ្នាំ ២០០៦ នាងបានបែកគំនិតក្នុងការរាំក្រោយ
ពេលដែលនាងបានឃើញការសម្ដែងរបស់ក្រុមសៀកមួយ ហើយក្រោយមកនាងក៏័បានចាប់
យកការរាំបង្គោលនេះរហូតមកដលនាងបានទទួលរង្វាន់លេខ២ក្នុងកម្មវិធីប្រកួតរាំខ្នាតតូច
មួយ។ ឆ្លងកាត់ការប្រកួតជាច្រើនជាមួយនឹងជោកជ័យក៏ដូចជាបរាជ័យក្នុងការប្រកួតជាមួយ
គូប្រកួតប្រជែងជាច្រើនដែលមានដៃ២ហើយពោពេញដោយបទពិសោធន៍ នាងបានសរសេរ
ក្នុងបន្ទាត់ចុងក្រោយនៃប្រវត្តិរូបរបស់នាងថា "ខ្ញុំតែងតែស្រលាញ់សិល្បះរាំតាំងពីក្មេង តែ
ដោយសារកើតមកជាក្មេងពិការ ខ្ញុំពុំសូវជាជឿជាក់លើខ្លួន​​ឯងនោះទេ តែខ្ញុំជឿថាទឹកដៃ
សិល្បះមិនសំដៅទៅលើរូបរាងតែមួយមុខនោះទេហេតុនេះហើយទើបខ្ញុំអាច យកឈ្នះចិត្ត
របស់ខ្លួនឯងបាន។"

ដោយ៖ វឌ្ឍនា
ប្រភពពី៖ telegraph