CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ ស្រុកបាទី កាត់ក្ដីសម្លាប់ក្រុម ចោរពីរនាក់ ដោយខ្លួនឯង

តាកែវ ៖ ដោយគ្មានជំនឿ លើប្រព័ន្ធតុលាការ ក្រុមប្រជាពលរដ្ឋ ស្រុកបាទី បានសំរេចកាត់ក្ដី
ដោយខ្លួនឯង ទៅលើក្រុមចោប្លន់ពីរនាក់ បន្ទាប់ពីពួក គេចាប់បាន ក្រុមចោប្លន់ម៉ូតូទាំងនោះ
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ នៅចំណុចខាងលិចភ្នំតាម៉ៅ ស្រុកបាទី ។

យោងតាមប្រភព ពីប្រជាពលរដ្ឋម្នាក់ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែ
កញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ មានករណីយ ប្លន់ម៉ូតូC១២៥ ស៊េរី ឆ្នាំ២០១២ មួយគ្រឿង របស់
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ សៅ សឺង មានទីលំនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ពីសំណាក់ក្រុមចោរ
ប្លន់ម៉ូតូបីនាក់ ដោយក្រុមចោរទាំងនោះ បានភ្ជង់គំរាម នៅចំណុចភូមិហនុមាន ។ ក្រោយពីប្លន់
បានហើយ ក្រុមចោរទាំងនោះ បានជិះម៉ូតូពីរ គ្រឿងគេចខ្លួន ហើយក៏ត្រូវកំលាំងនគរបាលស្រុក
បាទី ចាប់ខ្លួនបានម្នាក់ ដោយឡែកបក្ខពួកពីរនាក់ទៀត ត្រូវបានប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួន
បាននៅចំណុចព្រៃខាងលិច សួនសត្វតាម៉ៅ ជាមួយនឹងម៉ូតូម៉ាកស្មាស់ មួយគ្រឿង ហើយដោយ
ក្រុមប្រជាពលរដ្ឋគ្មាន ការជឿជាក់ លើប្រព័ន្ធតុលាការ ដែលតែងតែដោះលែង ក្រុមចោរទាំង
នោះ ពួកគេក៏បានសំលាប់ចោរទាំងពីរនាក់នោះតែម្ដងទៅ រួចសពរបស់ចោរពីរនាក់នោះត្រូវ
បានប្រជាពលរដ្ឋ អូសយកទៅកប់ចោលនៅក្នុងព្រៃភ្នំតាម៉ៅ។

ក្រុមចោរប្លន់ពីរនាក់ ដែលប្រជាពលរដ្ឋ សំលាប់នោះទី១ឈ្មោះ ឃឹម សុក្រិត ភេទប្រុស អាយុ
២១ឆ្នាំ មានទីលំនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វាសនា រ៉ាឌី អាយុ
២៤ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បើតាមប្រជាពលរដ្ឋខាងលើ ចំណែកជនសង្ស័យម្នាក់ទៀត កាលពីរសៀលថ្ងៃទី៥ ម្សិលមិញ
ត្រូវបានកំលាំងសមត្ថកិច្ចស្រុកបាទី សហការជាមួយ ព្រោះរាជអាជ្ញារង អមសាលាដំបូងខេត្ត
តាកែវ ដោយមានការចូលរួមពីលោកស្នងការខេត្តតាកែវផងនោះ បាននាំខ្លួនឲ្យទៅយកកាំ
ភ្លើង ដែលខ្លួនបានបោះចោល នៅចំណុចភ្នំតាម៉ៅ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ