CamNews

ព័ត៌មានជាតិ 

បើកម៉ូតូលឿនពេក ជ្រុលទៅបុក រថយន្ត ចតស្ងៀមពីក្រោយ ដួលស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ក្រោយពីជនរងគ្រោះ បានបើកម៉ូតូ
ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែជ្រុលទៅបុក រថយន្តដែល ចតស្ងៀមពីក្រោយ បណ្តាលឲ្យម៉ូតូដួល
ហើយជនរងគ្រោះដួលបោកក្បាល និងផ្លូវស្លាប់ភ្លាមៗ តែម្តង។

គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២៖៥០នាទី យប់រំលងអាធ្រាត្រ
ចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាង លិចបញ្ជរបង់ ប្រាក់កំ-
បូល ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ដែលចុះទៅជួយ អន្តរាគមន៍ នៅកន្លែងកើតហេតុ
បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ អ៊ុន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ
ភូមិរំលិច ឃុំរលាំងគ្រឿង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤
ក្នុងទិសពីលិចទៅកើត ចូលភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកពីក្រោយ
រថយន្តមួយគ្រឿង ដែលចតស្ងៀម ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0204
បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗ តែម្តង។

ប៉ុន្តែក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។ មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា ក្រោយ
កើតហេតុ ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក
រាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តទៀត។

បើតាមមន្រ្តី នគរបាលចរាចរ បានឲ្យដឹងថា មូលហេតុដែលនាំមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺ
បណ្តាលមកពីអ្នក បើកម៉ូតូ បើកក្នុងល្បឿនលឿន និងមិនមានការប្រុងប្រយ័ត្ន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ