CamNews

ប្លែកៗ 

អាយុ ១០០ឆ្នាំហើយ នៅតែហ៊ាន លោតឆត្រយោង ប្រថុយគ្រោះថ្នាក់

លោកយាយអាយុ ១០០ឆ្នាំ រស់នៅក្នុងតំបន់ Howes Cave រដ្ឋ New York នេះ បានឱ្យដឹងថា នេះ
មិនមែនជាលើកដំបូងនោះទេ ដែលលោកយាយចង់មានបទពិសោធដ៏រន្ធត់បែបនេះ។

ក្នុងឱកាសខួបកំណើតលើកទី ១០០ របស់ខ្លួន ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចភ្លេចបាន
លោកយាយ Eleanor Cunningham ជនជាតិអាមេរិក បានប្រថុយនឹងគ្រោះថ្នាក់ ក្នុងការលោតឆត្រ
នៅឯក្លឹបលោតឆត្រយោង Saratoga ក្នុងទីរួមស្រុក Northumberland នៃរដ្ឋ New York អាមរិក
កាលពីថ្ងៃទី ៨វិច្ឆិកា។

ចូលរួមក្នុងការលោតឆត្រយោងរបស់លោកយាយ Eleanor ក៏មានអ្នកលោតឆត្រយោងអាជីព
Dean McDonald ដែលមានភារកិច្ចជាអ្នកជំនួយការ។ លោក Dean ដែលជាជំនួយការនេះ ឱ្យដឹង
ថា លោកយាយ Eleanor គឺជាស្ដ្រីវ័យចំណាស់បំផុត ដែលលោកធ្លាប់សហការណ៍ ក្នុងរយៈពេល
ជាច្រើនឆ្នាំចុងក្រោយនេះ។

បើទោះជាមានវ័យចាស់ ប៉ុន្ដែ លោកយាយ Eleanor នៅតែមានភាពក្លៀវក្លា ចំពោះសកម្មភាព
លោតឆត្រយោង អបអរថ្ងៃខួបកំណើតលើកទី ១០០របស់ខ្លួន។ ក្រោយពីលោតឆត្រយោង លោកយាយបង្ហាញការសប្បាយរីករាយជាខ្លាំង ខណៈមានការសាទរពីក្រុមគ្រួសារ។ សកម្មភាព
របស់លោកយាយ ត្រូវបានគេថតគ្រប់ជ្រុងជ្រោយ ដើម្បីទុកជាអនុស្សាវរីយ៍។

លោកយាយ Eleanor ឱ្យដឹងថា កាលពី មានវ័យ ៩០ឆ្នាំ លោកយាយក៏ធ្លាប់បានចូលរួមលេងកីឡា
លោតឆត្រយោង។ មកដល់អាយុ ៩៥ឆ្នាំ លោកយាយក៏ចូលរួមសកម្មភាពលោតឆត្រម្ដងទៀត។

លោកយាយអាយុ ១០០ឆ្នាំរូបនេះ មានកូនចំនួន ៥នាក់ ចៅចំនួន ១៤នាក់ ចៅទួត ២៥នាក់ និងចៅ
លួត ៣នាក់។ លោកយាយបង្ហើបឱ្យដឹងថា ការទទួលទានអាហារបួស គឺជាអាថ៌បាំងដែលជួយឱ្យ
លោកយាយរស់បានយូរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail