CamNews

តារា 

នីកូ ត្រូវបាន​គេ​រិះគន់​ថា ​ច្រៀងបទ​អ្វី​ ក៏​លែង​ពីរោះ

(ភ្នំពេញ)៖ តារាចម្រៀងប្រុសត្រកូល ណុប លោក ណុប សម្បត្តិនីកូ ហៅ នីកូ បានប្រកាសឈប់ច្រៀងបទចម្រៀង ចំឡងពីបរទេស ​មានដូចជាថៃ ចិន វៀតណាម អង់គ្លេស ឬ អាមេរិច​ទៀត​ហើយ ខណៈដែលតារាចម្រៀងល្បី​នានា ក៏នាំគ្នាឈប់ច្រៀងបទចម្រៀងចំឡងពីបរទេសដូចគ្នា ព្រោះ​ទស្សនិកជនខ្មែរ លែងគាំទ្រ បទចម្រៀងចំឡងគេទៀត​ហើយ ពិសេសអ្នកចម្រៀងក្នុងយូធូប ដែលច្រៀងបទមិនចំឡង​ ទទួលបានប្រជាប្រិយភាពខ្លាំង ជាងអ្នកចម្រៀងមានផលិតកម្ម​​ទៅទៀត ទើបអ្នកចម្រៀង មានផលិតកម្មនាំគ្នា ប្រកាសច្រៀងបទចម្រៀង មិនចំឡងពីបរទេស។

តារាចម្រៀង នីកូ មួយរយៈដែលលោកបានរើកញ្ជើទៅជ្រកកោន ក្នុងផលិតកម្ម សាន់ដេ លោកទទួលបានតំណែងឯក​ក្នុងខ្សែភាពយន្ត ជាមួយកញ្ញា សុខ ពិសី ចាប់​ដៃគូច្រៀង​ជាមួយ សុខ ពិសី ធ្វើឲ្យប្រជាប្រិយភាព​ហាក់កើន​ឡើង​មួយកម្រិត តែលោកហាក់ស្ងប់ស្ងាត់មួយរយៈនេះ រហូតមិនមានបទចម្រៀងណាមួយ ធ្វើឲ្យមិត្តយុវវ័យចាប់អារម្មណ៍​ទាល់តែសោះ ។

ក្រោយពីលោកប្រកាសច្រៀងបទ មិនចំឡងពីបរទេស មានប្រិយមិត្តម្នាក់រិះគន់លោកថា «ឆ្លាតគ្រាន់បើ  ច្រៀងបទអីក៏មិនពីរោះដែរ» តែមានអ្នកបន្ទរថា ល្បីជាងអ៉ីណូ។

ថ្វីត្បិតតែបច្ចុប្បន្ន តារាចម្រៀង នីកូ មិនសូវល្បីល្បាញ ដូចកាលពីប៉ុន្មានឆ្នាំមុន ក៏គេនៅចាំបានថា ​កាលលោកចាប់ដៃគូជាមួយ​​ កញ្ញា ពេជ្រ សូលីកា នៅទីណាក៏ចាក់បទ ចម្រៀងលោកដែរ ហើយស្ទាយរបស់ លោកទៀតសោត ត្រូវបានមិត្តយុវវ័យ​ កោតសរសើរ មិនដាច់ពីមាត់នោះទេ។

ក្រៅពីជាអ្នកសិល្បៈ ជាតារាសម្ដែង លោក នីកូ ក៏ជាអ្នកផលិតកម្មវិធី ផងដែរ ក្រៅពីនេះលោកជាអ្នកសិល្បៈម្នាក់ មានគំនិតខាងច្នៃម៉ូដ​ដ៏ល្អម្នាក់ ពិសេសការចាប់ក្រណាត់ ឲ្យចេញម៉ូដ គឺលោកធ្វើបានល្អ​ គួរឲ្យសរសើរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង