ភ្នំពេញៈ ថ្មីៗនេះគេសង្កេតឃើញថា តារាចម្រៀងបុរសរូបសង្ហារ ដែលនិយមតុបតែងខ្លួនបែប
ស្តាយកូរ៉េលោក នីកូ ហាក់ដូចជាត្រូវបានខាង សារព័ត៌មានជាច្រើនបានធ្វើការ វាយប្រហារ
ដោយ មិនសំចៃមាត់ទាល់តែសោះ ខណៈដែលតារារូបនេះ កាន់តែវាយឫក ពើងទ្រូងកាន់តែ
ខ្លាំងជាមួយ ក្រុមអ្នកកាសែតនោះ។
បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយរិះគន់ទៅលើ តារាចម្រៀងរូបស្រស់ លោក
នីកូ យ៉ាងចាស់ដៃដោយលើកឡើងថា លោកសម្ញែងអំណាចខ្ពស់ មិនខ្លាចរអាអ្នកណា នៅទូរ
ទស្សន៍មួយនេះទាល់តែសោះ។ មិនតែប៉ុណ្ណោះលោកថែមទាំងចេញ មុខដេញ អ្នកសារព័ត៌មាន
ច្រងេងច្រងាងក្តែងៗមើលទៅ ដូចជាមានអំណាចណាស់ ។ នៅពេលឃើញវត្តមាន អ្នកសារព័ត៌
មានទៅថតរូប និងសម្ភាសន៍លោកតែងតែគេចវេស និងប្រើពាក្យសំដីមិនល្អមួយចំនួន ដោយដេញ
អ្នកកាសែតប្រៀបដូចជាខ្លាចគេ ដឹងរឿងអាថ៌កំបាំងអ្វីមួយអីច៊ឹង។ ហើយតារារូបនេះបញ្ចេញអំណាច
ខ្លាំងណាស់ រហូតធ្វើឲ្យសារព័ត៌មានជាច្រើន លែងចង់ទៅយកព័ត៌មានតារា នៅស្ថានីយទូរទស្សន៍
មួយនេះថែមទៀតផង។
ដោយឡែកប្រភពព័ត៌មានផ្លូវការមួយ បានបង្ហើបប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះ តារាចម្រៀង
នីកូ ក្រៅពីជាតារាចម្រៀងលោក ក៏មានតួនាទីសំខាន់មួយនៅស្ថានីយ ទូរទស្សន៍បាយ័ន គឺជាអ្នក
ដឹកនាំកម្មវិធីដល់ទៅ៤ នៅស្ថានីយទូរទស្សន៍បាយ័ន ដោយសារតែលោកមានខ្នងបង្អែកធំ នៅទូរ
ទស្សន៍នេះ លោកបានតម្កើងឫកខ្ពស់ កប់ពពកបញ្ចេញ អំណាចមិនខ្លាចរអាអ្នកនៅជុំវិញខ្លួនទាល់
តែសោះមិនតែប៉ុណ្ណោះនៅពេលដែលលោក ទៅបម្រើការងារនៅស្ថានីយ ទូរទស្សន៍មួយនេះ ហាក់
ដូចជាមិនសូវ ចុះសម្រុងជាមួយបុគ្គលិករួមការងារប៉ុន្មានទេ ជាពិសេស អ្នកដឹកនាំកម្មវិធីចាស់ៗ
នៅទីនោះតែម្តង។
ប្រភពទម្លាយព័ត៌មានឲ្យដឹងទៀតថា អ្នកដែលជាខ្នងបង្អែករបស់លោក នីកូ នៅបាយ័ន គឺមានតារា
សម្តែងនិងជាពិធីករ លោក អៀង វិច្ឆ័យ និងឪពុករបស់ លោក នីកូ គឺលោក ណុប សម្បត្តិ បានជួយ
ជ្រោង លោក នីកូ ឲ្យក្លាយជាអ្នកដឹកនាំកម្មវិធីទាំងវ័យក្មេង និងមិនសូវ មានបទពិសោធន៍ការងារ
រូបនេះ ហាក់ដូចជាមិនសូវចុះសម្រុងមានភាពល្អក់កករ ជាមួយបុគ្គលិក និងអ្នកដឹកនាំកម្មវិធីចាស់ៗ
ច្រើនណាស់ ព្រោះតែលោកប្រើអំណាចទៅលើ ពួកគេច្រើនជាងធ្វើការងារ មិនតែប៉ុណ្ណោះមានកម្ម
វិធីមួយចំនួន ដែលស្ថិតក្រោមការគ្រប់គ្រង ដឹកនាំរបស់តារាចម្រៀងរូបនេះមិន អនុញ្ញាតឲ្យអ្នកសារ
ព័ត៌មានចូល ទៅជិតបានឡើយ សូម្បីតែថតរូប តារានៅខាងក្រោយឆាកក៏មិនអាចដែរ។
ក្រោយពីតារាចម្រៀងលោកនីកូ ត្រូវបានសារព័ត៌មានវាយប្រហារ ដោយមិនសំចៃមាត់ យ៉ាងចាស់
ដៃនោះ Looking TODAY មិនអាចទាក់ទៅតារារូបនេះ ដើម្បីឲ្យលោកបកស្រាយ ជុំវិញការលើក
ឡើងនេះបានទេ។
ដោយឡែក អគ្គនាយករងវិទ្យុ និងទូរទស្សន៍បាយ័ន លោក ទិត ថាវរិទ្ធ បានប្រាប់ Looking TODAY
ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣នេះថា ចំពោះព័ត៌មាន ដែលសារព័ត៌មាន លើក
ឡើងនោះ មិនពិតច្រើនជាងការពិត ព្រោះភាគច្រើនអ្នកសារព័ត៌មានច្រើនចុះផ្សាយ ដោយយកបញ្ហា
ផ្ទាល់ខ្លួន អារម្មណ៍របស់ខ្លួនយក ទៅចុះផ្សាយច្រើនជាងរឿងពិត ។ មិនដូច្នេះទេជារឿយៗ លោក
តែងតែឃើញគេដាក់ថា បានប្រភពពីបុគ្គលិក ទូរទស្សន៍តែធាតុពិតខាងបុគ្គលិក របស់លោកមិន
ដែលនិយាយអ្វីទាល់តែសោះ ព្រោះថាខាងលោកគ្រប់គ្រង បុគ្គលិកបានល្អណាស់គ្មានបញ្ហាអី្វ
ឡើយ។
លោក ទិត ថាវរិទ្ធបបន្តទៀតថា “ ខ្ញុំទទួលស្គាល់ថាកន្លងមកធ្លាប់ មានអ្នកកាសែតសួរ ខ្ញុំពីរឿងថត
រូបរបស់សិល្បករ-សិល្បការិនី ដែលទៅច្រៀងនៅ ទូរទស្សន៍ដែរ តែនៅពេលអ្នកកាសែតសួរខ្ញុំនោះ
គឺនៅក្រោយឆាក ដូច្នេះខ្ញុំប្រាប់គាត់ថាអាចថតបានហើយ ខ្ញុំក៏បានណែនាំពួកគាត់ឲ្យទៅថតនៅ
ខាងមុខថែមទៀតផង ខ្ញុំបាននិយាយពាក្យបែបនេះមែន ប៉ុន្តែបន្ទប់ដែលខាងខ្ញុំហាមឃាត់ មិនឲ្យ
ថតនិងមាន សរសេរបំរាមបិទនៅលើជញ្ជាំងដូចគ្នា ថាហាមមិនឲ្យថតរូបនៅក្នុង បន្ទប់ផ្លាស់សំ
លៀកបំពាក់ តុបតែងខ្លួនទេគឺ គ្មានអ្វីធំដុំដូចការលើកឡើងនោះទេ ” ។
ជាមួយគ្នានោះដែរលោក ថាវរិទ្ធ ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា លោកមិនបាន ដឹងច្បាស់ទេថា
លោក នីកូ បង្ហាញអត្តចរិកបែបណានោះទេ ម្យ៉ាងវិញទៀត បុគ្គលិក របស់លោក ក៏មិនបានដឹង
រឿងអីទេ តែនៅពេលគេចុះផ្សាយបែរជាលើកឡើងថា បុគ្គលិករបស់លោក ជាអ្នកបង្ហើបប្រាប់ពួក
គាត់ទៅវិញ។ “ខ្ញុំគិតថា រឿងនេះគ្រាន់តែ ជាព័ត៌មានមួយ លើកឡើងឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះ
ហើយខ្ញុំនៅតែអះអាងថា លោក នីកូ គាត់ស្លូតណាស់ គាត់មិនមែនជាមនុស្សកាចមាន សំលេង
ណាទៅថាឲ្យគេដូចការលើកឡើងទេ ហើយជាធម្មតាខ្ញុំក៏មិនសូវជានិយាយ ជាមួយសារព័ត៌មាន
ទេ តែដោយសារ ខាងដើមអម្ពិល ទាក់ទងមកខ្ញុំក៏ចង់បកស្រាយ ជុំវិញការលើកឡើងនេះដែរ”។
ក្នុងនោះលោកក៏បានស្នើរសុំទៅ ដល់សារព័ត៌មានក្នុងស្រុកផងដែរថា នៅពេលចុះផ្សាយសុំឲ្យ
ផ្សាយ រឿងពិតកុំថែមថយលាបពណ៌រឿង មិនពិតហើយ នៅពេលយើងចុះផ្សាយរឿងនោះ អាច
ធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់គេទៀតផង៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល