CamNews

តារា 

តារាប្រុសស្រីមួយគូ បង្អួតស្នាមសាក់នៅកន្លែងតែមួយ ព្រោះចង់បញ្ជាក់ស្នេហ៍ស្មោះ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងជនជាតិតៃវ៉ាន់ Show Luo ត្រូវបានបែកធ្លាយកាលពី ១ ឆ្នាំមុនថា ទំនាក់ទំនងស្នេហារបស់គាត់ជាមួយនិង មិត្តស្រីម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បី ហើយថែមទាំងស្អាតទៀតផង នាងមានឈ្មោះថា Grace Chow ហើយអ្នកទាំង ២ បានទាក់ទងគ្នាអស់រយៈពេល ១ ឆ្នាំកន្លងផុតទៅហើយ ។ 

នៅពេលដែលពួកគេបានបង្ហាញមុខជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់រួចហើយ ក្រោយមកក៍គូស្នេហ៍មួយគូនេះ ​បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន កើតមានការមិនពេញចិត្ត ហើយចោតជាសំណួរជាច្រើនទៅកាន់អ្នកទាំង ២ ហើយអ្នកខ្លះទៀតព្យាយាមរកបញ្ហា ដើម្បីមិនឲ្យគូស្នេហ៍មួយគូនេះ ស្រលាញ់បានសម្រេចឡើយ ។

តែទោះបីជាមានរឿងអ្វីកើតឡើងក៍ដោយ គូស្នេហ៍មួយគូនេះនៅតែមិនចុះចាញ់ ហើយអ្វីដែលអស្ចារ្យនោះគឺស្នេហារបស់ពួកគេកាន់តែរឹងមាំជាងមុនទៀត​ ​។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Jayne Stars បានឲ្យដឹងថា លោក Show Luo និងមិត្តស្រី Grace Chow ត្រូវបានគេសង្កេតឃើញថា ចាក់សាក់នៅជើងរបស់ពួកគេទាំង ២ ម្នាក់ម្ខាងនៅតំបន់ដូចគ្នា ។ 




ជាដំបូងលោក Show Luo បានបង្ហោះរូបរបស់គាត់ម្នាក់ឯង ដោយលោកត្រូវបានគេប្រទះឃើញស្នាមសាក់ ក្រោយមកគេបានប្រទះឃើញ Grace Chow បង្ហោះរូបនៅលើគ្រែម្នាក់ឯងដូចគ្នា ហើយគេសង្កេតឃើញនូវជើងរបស់នាងបានឃើញស្នាមសាក់ដូចជាលោក Show Luo បេះបិទ ។ 

ដោយសារតែរូបថតទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនកើតមានចិត្តគិតថា ស្នេហារបស់តារាល្បីប្រុសស្រីមួយគូនេះ កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគ្មានអ្នកណាអាចស្មានដឹងទេថា ថ្ងៃក្រោយទៅវានឹងទៅជាយ៉ាងណានោះទេ មានតែពេលវេលាប៉ុណ្ណោះដែលអាចសម្រេចបាន ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop