បទចំរៀងបែបកំប្លែងស្តីអំពី Facebook របស់ rapper Dan Bull (ជនជាតិអង់គ្លេស) បានកា្លយជា
Clip មួយដែលទទួលបានការទាក់ទាញបំផុតនៅលើទំព័រ YouTube កាលពីសប្តាហ៍កន្លងទៅ។
Clip នេះចាប់ផ្តើមបង្ហោះនៅលើ YouTube កាលពីថ្ងៃទី ២២ ខែមេសា និងមានចំនួនអ្នកចូល
ទស្សនាជិត ២០០.០០០ លើកត្រឹមតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
ចំពោះអត្ថន័យខ្លឹមសាររបស់បទចំរៀងនេះវិញគឺបានលើកឡើងជុំវិញបញ្ហាដែលអ្នកប្រើប្រាស់
ទូទៅតែងជួបប្រទះនៅលើទំព័រមួយនេះ ៖ "
ហេតុអ្វីបានជារូបភាពតំណាងខុសគ្នាឆ្ងាយ ធៀប
ជាមួយទំរង់មុខរបស់អ្នកនៅខាងក្រៅ? " ជាមួយនឹងចង្វាក់បទភ្លេងគួរអោយទាក់ទាញនិងបែប
កំប្លែងរបស់ Dan Bull ។
ទន្ទឹមនឹងនោះ, clip វីដេអូខាងលើថែមទាំងបានរំលឹកទៅដល់បញ្ហាដ៏សំបូរបែបមួយចំនួនផ្សេង
ទៀតដែលតែងតែកើតមានឡើងនៅលើ Facebook នេះផងដែរ។ នោះគឺ អ្នកប្រើប្រាស់ជា
រឿយៗតែងតែទទួលបាននូវសំណើរកម្មវិធី (application request) យ៉ាងច្រើនហូរហែរដែលបង្ករ
ជាភាពធុញទ្រាន់សំរាប់អ្នកប្រើប្រាស់ ក្នុងនោះមានដូចជា Mafia Wars រឺ FarmVille ជាដើម...។
ការ "ខឹងក្រោធ" របស់ Facebook-er នៅពេលដែលជួបប្រទះនឹងសំណើរមិនសមស្រប
ដោយឡែកទោះជាយ៉ាងណា នៅក្នុងបទចំរៀងនេះនៅតែមានកំហុសឆ្គងយ៉ាងធំ នោះគឺបរិមាណ
នៃសមាជិករបស់ Facebook បច្ចុប្បន្នមានចំនួនលើសពី ៩០០ លាននាក់ទៅហើយ ប៉ុន្តែក្នុងបទ
ចំរៀង rap នេះនៅតែរៀបរាប់ថាមានចំនួនអ្នកប្រើប្រាស់ត្រឹម ៦០០ លាននាក់។
ស្របពេលជាមួយនឹងភាពជោគជ័យរបស់បទចំរៀងខាងលើនេះ Dan Bull ក៏បាននិពន្ធបទចំរៀង
មួយបទទៀតផងដែរស្តីអំពី Twitter ។ ហើយបើទោះបីជា Clip នេះមិនទទួលបានជោគជ័យដូច
Facebook ក៏ដោយ ប៉ុន្តែអ្នកពិភពអ៊ីនធើណែតនៅតែមានការចូលចិត្ត និងបានកោតសរសើរដល់
អ្នកនិពន្ធឈ្មោះ Dan Bull នេះផងដែរ។ នៅពេលខាងមុខមិនដឹងថាលោក Dan Bull មានគំរោងនឹង
និពន្ធបទចំរៀងរៀបរាប់អំពីទំព័រ YouTube រឺ Google+ ដែររឺទេហ្ន៎ ?
ប្រភព៖ Mask, Kenh 14
ដោយ ៖ រដ្ឋា