CamNews

ទូរស័ព្ទ 

ស្មាតហ្វូន ៣ប្រភេទ ល្បីថតរូបស្អាត ដែលអ្នកពុំគួរមើលរំលង

ទូរសព្ទ ៖ ស្រប​ពេល​ដែ​លបច្ចេក​វិទ្យា​កាន់​តែ​ដើរ​ទៅ​មុខ​ ទូរស័ព្ទ​មិន​ត្រឹម​តែ​ប្រើ​សម្រាប់​ទំនាក់​ទំនង​គ្នា​នោះ​ទេ  វាត្រូវ​បាន​បញ្ជូល​នូវ​មុខ​ងារ​ជា​ច្រើន​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ បើ​អ្នក​ក្រលេក​ទៅ​មើល​សមត្ថភាព​នៃ​ការ​ចាប់​រូប​ភាព​របស់​ទូរស័ព្ទ​សព្វ​ថ្ងៃ​នេះ  វា​សឹង​តែ​មាន​គុណ​ភាព​ប្រហាក់ប្រហែល​ទៅនឹ​ងកាមេរ៉ា​ DSLR ទៅហើយ។

ថ្ងៃ​នេះ Camnews នឹង​ណែនាំ​លោក​អ្នក​នូវ​ស្មាត​ហ្វូន​ ៣​ប្រភេទ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​សរសើរ​ពី​គុណភាព​នៃ​កាមេរ៉ា​របស់​ពួក​វា

  1. Samsung Galaxy S8 and S8+

កាមេរ៉ា​របស់​ទូរស័ព្ទ​ Samsung Galaxy S8 និង S8+ មាន​ f/1.7 OIS camera ដែល​អ្នក​ប្រើ​ប្រាស់​អាច​ថត​រូប​ឲ្យ​មាន​លក្ខណៈ​ព្រាលៗ​នៅ​ផ្ទៃ​ខាង​ក្រោយ។​ មិន​តែ​ប៉ុណ្ណោះ​ វា​ថែម​ទាំង​បញ្ជូល​នូវ​ multi-frame image ថ្មី​ៗ ដែល​នឹង​ធ្វើ​ឲ្យ​រូប​ថត​មាន​ពណ៌​ភ្លឺ​ច្បាស់​ ជាមួយពន្លឺ​គ្រប់​គ្រាន់។​ រូបភាព​នីមួយៗ​ដែល​ថត​ដោយ​កាមេរ៉ា​មួយ​នេះ គឺ​មាន​ភាព​ទាក់​ទាញ​មែន​ទែន ហាក់បី​ដូច​ជា​ប្រើ​កាមេរ៉ា​អាជីព​ផង​ដែរ។ ចំណែក​ឯ​កាមេរ៉ា​មុខ​វិញ មាន​ទំហំ​រហូត​ដល់​ ​8 មេហ្កាភិចសែល។


  1. Huawei P10 and P10 Plus

ទូរស័ព្ទ Huawei P10 and P10 Plus មាន​រហូត​ដល់​ 12MP colour sensor និង 20MP monochrome one ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​រូប​ភាព​ប្លែក​ខុស​ពី​គេ ជា​មួយ​នឹង​ពណ៌​ធម្ម​ជាតិ​ច្បាស់​ត្រជាក់​ភ្នែក។ អ្នក​ក៏​អាច​ប្រើ​មុខ​ងារ zoom សម្រាប់​ថត​រូប​ជិត (close up) ដែល​វា​នៅ​តែ​រក្សា​រូបភាព​ឲ្យ​ច្បាស់​ដដែល​ ទោះ​បី​អ្នក zoom 1x ឬ 2x ក៏​ដោយ។ សម្រាប់​ទូរស័ព្ទ​នេះ​ផង​ដែរ វា​ត្រូវ​បាន​ប្រើ​ជា​មួយ f/1.8 Leica glass ដែល​ជួយ​អ្នក​ប្រើ​ប្រាស់​ នៅ​ពេល​រូប​ថត​នៅ​កន្លែង​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់។ លើ​ស​ពី​នេះ​ទៅ​ទៀត​ ការ​ថត​រូប​បែប bokeh កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ធ្វើ​ឲ្យ​តួអង្គ​កាន់​តែ​មាន​ភាព​លេច​ធ្លោ។


  1. iPhone 7 Plus

សម្រាប់​ទូរស័ព្ទ iPhone 7 Plus វិញ វា​បាន​បំពាក់​នូវ​ f/1.8 ល្អ​សម្រាប់​ថត​រូប ទោះ​បី​​នៅ​កន្លែង​ដែល​មាន​ពន្លឺ​តិច​តួច។ សម្រាប់​ LED flash វិញ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដូច​ទៅ​ពន្លឺ​ធម្ម​ជាតិ​ផង​ដែរ។ បន្ថែម​ពី​នោះ​ទៀត​ ​​គ្រាន់​តែ​ចុច​ទៅ​លើ​ 1x icon អ្នក​អាច​ថត​រូប​ close up ដែល​អាច​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្រោយ​ព្រាលៗ។ នោះ​គឺ​ជា​បច្ចេក​វិទ្យា​ ដែល​ដូច​ទៅ​នឹង​កាមេរ៉ា DSLR ធ្វើ​ឲ្យ​តួអង្គ​លេច​ធ្លោ​ជាង​ផ្ទៃ​ខាង​ក្រោយ។
តើ​អ្នក​ចូល​ចិត្ត​ទូរស័ព្ទ​មួយ​ណា​ជាង​គេ?





ប្រែ​សម្រួល ៖ High


ប្រភព ៖ Stuff


Tags: Technology