ព័ត៌មានអន្តរជាតិ ៖ ស្ថាបនិក ក៏ដូចជា CEO បណ្តាញសង្គមយក្ស ហ្វេសប៊ុក ដែលទទួលបាននូវភាពល្បីល្បាញ លើពិភពលោក នោះ គឺលោក Mark Zuckerberg រួមទាំងភរិយារបស់លោក ទាំងពីរនាក់ កំពុងតែទន្ទឹងរង់ចាំថា នឹងមានកូនស្រីទី ២ ខណៈភរិយាកំពុងតែពរពោះសាជាថ្មីហើយ ។
គួររំឮកថា លោក Zuckerberg បានប្រកាសយ៉ាងដូច្នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈ ផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ឲ្យដឹងថា ប្តីប្រពន្ធរបស់លោក មានភាពភ័យ ខ្លាចនិងរអារថាមិនអាចមានកូនសាជាថ្មីបានទៀតនោះទេ ក៏ព្រោះតែពួកគេ បានចំណាយទាំងកម្លាំង កាយទាំងកម្លាំងចិត្ត និងភាពលំបាកទាំងអស់ក្នុងការចិញ្ចឹមបីបាច់ Max រួចទៅហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណី ភរិយាលោក Mark Zuckerberg នឹងកើតកូនស្រីលើកនេះមែន នោះច្បាស់ ណាស់ សេដ្ឋីហ្វេសប៊ុករូបនេះ នឹងមានកូនស្រីដល់ទៅ ២នាក់ ខណៈកូនស្រីទី១ ដែលមានឈ្មោះថា Max មានវ័យ ១៥ ខែ មកទល់នឹងបច្ចុប្បន្នភាព។ អត្ថន័យជារួមនៃសេចក្តីប្រកាសផ្លូវការ តាមរយៈការ រំពឹងទុកថា ចង់បានកូនស្រី ស្របពេលដែលភរិយាកំពុងតែពរពោះនោះ អត្ថន័យជារួមមានដូចខាង ក្រោម ៖
ប្រភព ៖ ដេលីម៉ែល
ប្រែសម្រួល ៖ កុសល
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........