CamNews

ប្លែកៗ 

បំបែកឯតទគ្គកម្ម ដោយសម្ដែង​ជាមួយ​ពពុះ​ទឹក​ និង​តន្ត្រី

សិល្បករ ហ្វាង យ៉ាង ទើប​ទទួល​បាន​កំណត់ត្រា​ហ្គីនណេស​ជា​លើក​ទី​១៨ ដោយការ
ប្រមូលមនុស្ស​ចំនួន​១១៨​នាក់ អោយ​ចូល​រួម​សម្ដែង​ជាមួយ​ពពុះ​ទឹក​ និង​តន្ត្រី​នៅ​ ស្ទូឌីយោ
សាយអេន វើល ដែលបានបំបែកឯតទគ្គកម្ម​​កាល​ពី​លើក មុន​ ដែលមាន​មនុស្ស​ចូលរួម​តែ​
១២៥​នាក់​។

លោក ហ្វាង យ៉ាង​ បាន​និយាយ​ថា៖ «ការ​បំបែក​ឯតទគ្គកម្ម​មួយ​លើកៗ​ទាមទារ​ឲ្យ​មាន​វិធី
សាស្ត្រ​ ក្នុងការ​សម្ដែង​អោយកាន់​តែ​ពិសេស​ជាង​លើ​ក​មុន»។

សិល្បករ​មក​ ពីក្រុង​ តូរ៉ុន​តូ​ ប្រទេស​កាណាដា​រូប​នេះ​បាន​កែ​ច្នៃ​ការ​សម្ដែង​ពពុះ​ទឹក​ អោយ
​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ លាយឡំ​ជាមួយ​តន្ត្រី សៀក​​រហ័ស្សកម្ម និង​កាំរស្មី​ពណ៌​ឡា
ហ្ស៊ែរ​ដ៏​ចម្លែក​សម្រាប់​ខ្សែ​ចក្ខុទស្សនកិច្ច​ទាំង​ ឡាយ។

ទស្សនីយភាព​ទាំងនោះ​ រួម​មាន ការ​ផ្លុំ​ពពុះ​សាប៊ូ​យក្ស ការ​យក​ពពុះ​សាប៊ូ​ធ្វើ​ជា​រូប​ចម្លាក់
និង​ការ​ញាត់​ពពុះ​សាប៊ូ​ចូល​គ្នា​ពី​ធំ​ទៅ​តូច រួច​ដក​វា​ចេញ​ពីគ្នា​ដោយ​មិន​ឲ្យ​ពពុះ​នោះ​បែក។

អ្វី​ដែល​ពិសេស​នៅ​ ក្នុង ​ការ​សម្ដែង​លើក​ចុង​ក្រោយ​នេះ គឺ​មនុស្ស​ដែល​ចូលរួម​ជាង​១០០​
នាក់​ ត្រូវ​បាន​ស្រោប​ដោយ​ពពុះ​សាប៊ូ​ដ៏​វែង​ធំ ដែល​ជះ​ពន្លឺ​ដោយ​កាំរស្មី​ឡាហ្ស៊ែរ​ចម្រុះ​
ពណ៌​ហាក់​បី​ដូច​ជា​ពួកគេ​កំពុង ​ នៅ​ក្នុង​ពិភព​សុបិន​ដូច្នោះ​ដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD