CamNews

សប្បុរសធម៌ 

Bill Gates យល់ព្រមនឹង Mark Zuckerberg ៖ ចាក់ទឹកកកលើកក្បាល ដើម្បីមនុស្សធម៌ (វីដេអូ)

បន្ទាប់ពីទទួលបានដំណឹងអំពាវនាវពី Mark Zuckerberg អគ្គនាយករបស់ក្រុមហ៊ុន Microsoft
លោក Bill Gates ក៏បានឆ្លើយតប ប្រកបដោយអស្ចារ្យ ដើម្បីជួយរួមចំណែកក្នុងការផ្ដល់ការ
គាំទ្រដល់មូលនិធិមនុស្ស​ធម៌ ALS Foundation ក្នុង​បំណងប្រឆាំងនឹងជម្ងឺ ALS (Amyotrophic
Lateral Sclerosis /ជម្ងឺស្វិតមួយចំហៀងខ្លួន)។

នៅក្នុងការសកម្មភាពអំពាវនាវរបស់កម្មវិធី Ice Bucket Challenge គេឃើញមានវត្តមាននៃ បណ្ដាបុគ្គលដែលមានឈ្មោះល្បីជាច្រើនក្នុងវិស័យបច្ចេកវិទ្យា ក្រៅពី Mark Zuckerberg ថ្មីៗ
នេះ ក៏មានការចូលរួមរបស់លោក Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft ផងដែរ។

ប៉ុន្មានថ្ងៃកន្លងមក Mark Zuckerberg បានបង្ហោះវីដេអូមួយរបស់ខ្លួន ដើម្បីអំពាវនាវ ឱ្យមាន
ការចូលរួមក្នុងមូលនិធិ ALS ព្រមទាំងលើកកំពស់ការយល់ដឹងអំពីជម្ងឺ Amyotrophic Lateral
Sclerosis ដែលបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវអង្គុយលើរទេះរុញ ជារៀងរាល់ឆ្នាំ។ ក្នុង
វិដេអូនោះ Mark Zuckerberg ក៏បានអំពាវនាវ Bill Gates, Sheryl Sandberd, Reed Hastings
ឱ្យធ្វើដូចខ្លួន។

ម្សិលមិញ ពិភពលោក ពិតជាមានការភ្ញាក់ផ្អើល នៅពេល Bill Gates បានឆ្លើយតបទៅនឹងការ
អំពាវនាវរបស់អគ្គនាយក Facebook លោក Mark Zuckerberg តាមរយៈវីដេអូមួយរបស់ខ្លួន។
លោក Bill Gates បានច្នៃប្រព័ន្ធទម្រមួយ សម្រាប់ដាក់ធុងទឹកកក ដើម្បីស្រោចក្បាលខ្លួនឯង។

ទន្ទឹមនឹងនេះ លោក Bill Gates ក៏បានអំពាវនាវ MC Ryan Seacrest, មហាសេដ្ឋី Elon Musk
និងអ្នកគ្រប់គ្រង TED Chris Anderson ឱ្យចូលរួមកម្មវិធីមនុស្សធម៌នេះ។ នៅលើទំព័របណ្ដាញ
សង្គម លោក Bill Gates សរសេរថា “Brrr! ខ្ញុំចាក់ទឹកលើក្បាលខ្លួនឯង ដើម្បីជួយឱ្យអ្នករាល់គ្នា
លើកកំពស់ការយល់ដឹងអំពីជម្ងឺស្វិតរាងកាយ ALS” ឃ្លានេះ ទទួលបានការគាំទ្រយ៉ាងច្រើនពី
អ្នកលេងអ៊ីនធឺរណែត។

គួរបញ្ជាក់ថា ដោយមានការចូលរួមយ៉ាងសកម្មពីបណ្ដាបុគ្គលល្បីឈ្មោះ មកដល់ពេលនេះ មូល
និធិ ALS ទទួលបានប្រាក់ឧបត្ថម្ភ ជាង ៧លានដុល្លារអាមេរិក ហើយចំនួននេះកំពុងតែកើនឡើង
ជាបន្តបន្ទាប់។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Elitedaily/Youtube


Tags: Bill Gates Mark Zuckerberg ALS Foundation