CamNews

ព័ត៌មានអន្តរជាតិ 

WikiLeaks ៖ Bill Gates បិះត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីអាមេរិក

បណ្ដាអ៊ីម៉េលដែល WikiLeaks បង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះ ដែលមានទាក់ទងនឹងយុទ្ធនា
ការឃោសនារកសម្លេងឆ្នោតរបស់បេក្ខភាពប្រធានាធបិតីមកពីបក្សប្រជាធិបតេយ្យអាមេរិក Hillary
Clinton បានបង្ហាញថា មានបុគ្គល៣៩នាក់ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីដើម្បីក្លាយជាបេក្ខភាព
អនុប្រធានាធិបតី ប្រជែងឆ្នោតរួមជាមួយនឹងលោកស្រី Clinton ក្នុងនោះមានលោក Bill Gates ផង
ដែរ។

មហាសេដ្ឋី Bill Gates និង​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ លោកស្រី Hillary Clinton

WikiLeaks កាលពីសប្ដាហ៍មុន បានបង្ហើបឱ្យដឹងនូវអ៊ីម៉េលជាង ១៧.០០០របស់ John Podesta
(អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton)។ ក្នុងចំណោមនេះ មាន
អ៊ីម៉េលដែលលោក Podesta ផ្ញើទៅកាន់លោកស្រី Clinton មានភ្ជាប់ជាមួយនូវតារាងឈ្មោះបេក្ខ
ភាពអនុប្រធានាធបិតីចំនួន ៣៩រូប ដែលអាចចូលរួមប្រកួតជាមួយនឹងលោកស្រី Clinton។

ក្នុងចំណោមបញ្ជីខាងលើ មានបុគ្គលជាច្រើនគឺជាមហាសេដ្ឋី មេដឹកនាំក្រុមហ៊ុន ដូចជាប្ដីប្រពន្ធ
លោក Bill Gates (ស្ថាបនិក Microsoft) ឬអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Apple លោក Tim Cook,
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន General Motors Mary Barra , មហាសេដ្ឋី Michael Bloomberg
។ល។

អ៊ីម៉េលនេះត្រូវបានគេជឿថា បានផ្ញើក្នុងថ្ងៃទី ១៧មិនា ឆ្នាំ ២០១៦ មានន័យថា ក្រោយពីលោក
ស្រី Clinton បានយកឈ្នះក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋសំខាន់ៗមួយចំនួន។

បច្ចុប្បន្ន អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បដិសេធមិនទទួល
ស្គាល់ខ្លឹមសារនៃអ៊ីម៉េលដែលបែកធ្លាយនេះ។ មុននេះ អ្នកនាំពាក្យរបស់យុទ្ធនាការឃោសនាបោះ
ឆ្នោតរបស់លោកស្រី Clinton បានដកស្រង់ការអះអាងពីចារកម្មអាមេរិក បានចោទប្រកាន់រុស្ស៊ីថា
នៅពីក្រោយការវាយប្រហារអ៊ីនធឺរណែតលើបក្សប្រជាធិបតេយ្យ ដើម្បីធ្វើអន្តរាគមន៍ទៅលើការ
បោះឆ្នោត ទន្ទឹមនឹងនេះ បាននិយាយថា អ៊ីម៉េល អាចប្ដូរផ្លាស់បាន នៅពេលត្រូវបានប្រកាស។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Bloomberg


Tags: Bill Gates Hillary Clinton បោះឆ្នោត​ អាមេរិក