CamNews

ព័ត៌មានជាតិ 

ឃាត.ក ស្រី ចាក់ស្រ្តីរងគ្រោះ ១៤កាំបិត ស្លាប់ ត្រូវនគរបាលវែកមុខ រកឃើញហើយ

កំពត ៖ ស្រ្តីជាឃាតក ឈាមស្រែកស្បែកហៅ ត្រូវបានកម្លាំងការិយាល័យ កណ្តាលនគរបាល
ព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងកំពត ដែលដឹកនាំកម្លាំង
ដោយ លោកឧត្តម សេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងខេត្ត ហើយដោយមានការចង្អុលបង្ហាញ
ពីលោកស្នងការផងនោះ គឺកម្លាំងខាងលើបានចុះទៅធ្វើករឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ នៅ
វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៣ នៅចំណុចផ្ទះមិត្តភ័ក្តិរបស់ជនសង្ស័យ ស្ថិតក្
នុងភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។

នគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ ក្រិច ធឿន ហៅ ចេក ធៀន
អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នស្នាក់នៅក៏មិនពិតប្រាកដដែរ ។ មានស្រុកកំណើត
រស់នៅភូមិ វាលស្បូវ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងខេត្ត ទទួលបន្ទុកប្រធានការិយាល័យ កណ្តាល
នគរបាល ព្រហ្មទណ្ឌបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ក្រោយពីធ្វើការចាប់ខ្លួនដើម្បី
មកសាកសួរនៅឯ ស្នងការដ្ឋានរួចមក ស្រ្តីជាជនសង្ស័យរូបនេះ ក៏បានសារភាពថា ខ្លួនពិតជាបាន
សម្លាប់ស្រ្តីរងគ្រោះឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ ពិតប្រាកដមែន ដោយធ្វើសកម្មភាព
យកកូនកាំបិតចិតបន្លែចាក់ពោះ ឆ្កឹះ ពោះវៀនចេញ និងចាក់សុះសាច់ លើដងខ្លួនថែមទៀតផង ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បន្តទៀតថា បច្ចុប្បន្នស្រ្តីជាឃាតកដោយសារមានជំងឺ គឺបានអនុញ្ញាតឲ្យទៅ
សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយមានការយាមកាបយ៉ាងតឹងរឹងបំផុត ខណៈ
ជំងឺធូ ស្បើយហើយ គឺនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ផងដែរថា ស្រ្តីរងគ្រោះឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្វីរខាង
ជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ត្រូវបានឃាតកឈ្មោះ ក្រិច ធឿន ហៅ ចេក ធៀន ចាក់
សម្លាប់ជាង ១០កាំបិត ស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹករបស់ផ្ទះស្រ្តីរងគ្រោះខាងលើ កាលពីចន្លោះវេ
លាម៉ោង ៥ ទៅ ម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះស្រ្តីរងគ្រោះខាងលើ ។
ក្រោយពីសម្លាប់បាន សម្រេចហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ទើបនៅវេលាថ្ងៃនេះទេ ឈានទៅចាប់ខ្លួនបានក្រោយពីមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ពីកម្លាំងសមត្ថកិច្ចរួចមក ។

បើតាមប្រភពពីស្រ្តី បម្រើការខារ៉ាអូខេ នៅក្នុងទឹកដីក្រុងកំពត បានឲ្យដឹងថា ស្រ្តីឃាតកមានឈ្មោះ
ខាង លើ ធ្លាប់មានប្តីដើម និងកូន ២នាក់ ប៉ុន្តែ ប្តីដើមបានលែងលះគ្នានៅឯស្រុកកំណើត ក្រោយ
មក មកធ្វើជា ស្រីបម្រើខារ៉ាអូខេ នៅក្នុងទឹកដីក្រុងកំពត ហើយបានយកបុរសម្នាក់កំបុតដៃទាំងពីរ
ធ្វើជាប្តីអស់រយៈពេល ជាច្រើនឆ្នាំ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំមុន ប្តីកំបុតដៃនេះត្រូវបាននគរបាល
ចាប់ខ្លួនដាក់ពន្ធនាគារខេត្ត ដោយសារជួញដូរគ្រឿងញៀន ។ ចាប់ពីប្តីកំបុតដៃជាប់គុកមក គឺជន
សង្ស័យរូបនេះ នៅតែធ្វើការបម្រើខារ៉ាអូខេ ដដែល ។ ៤ឆ្នាំមុនស្រ្តីឃាតកនេះធ្លាប់នគរបាលព្រហ្ម
ទណ្ឌខេត្ត ធ្វើការចាប់ខ្លួនម្តងរួចមកហើយ ដោយ សារយកកូនកាំបិតចាក់ប៉ុនប៉ងសម្លាប់ នារីបម្រើ
ខារ៉ាអូខេម្នាក់ ឈ្មោះ ថាវិន ចំឆ្អឹងខ្នងខាងក្រោយ ប៉ុន្តែ សំណាងហើយ នគរបាលបានដោះលែង
មកវិញ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ