CamNews

ព័ត៌មានជាតិ 

បុរសម្នាក់បើករថយន្តលឿន ជ្រុលបុករបងផ្ទះប្រជាពលរដ្ឋ ក្រឡាប់រថយន្ត ផ្ងារជើងច្រង៉ាងសំណាងគ្មាន អ្នករងរបួស

ភ្នំពេញ  ៖ ហេតុការណ៍ ដ៏រន្ធត់ ដែលធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ មានស្ងើចសរសើរដល់សំណាង
នៃជីវិតរបស់ យុវជនម្នាក់ បានបើកបរថយន្ត ឡិចស៊ីស RX 300 ក្នុងល្បឿនយ៉ាងលឿន ហើយ
ជ្រុលបុក ចូលរបងការដ្ឋាន សំណង់មួយ កន្លែងស្ថិត នៅចំណុចផ្លូវលេខ ១៩៣ កែងផ្លូវលេខ
៤៧៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ២២នឹង ៤០ នាទីយប់ថ្ងៃទី ២៩ ខែ
មីនា ឆ្នាំ ២០១៣ ដែលបណ្តាលឲ្យ រថយន្តក្រឡាប់ផ្ងារ ជើងទាំងកំរោលតែម្តង តែអ្នកបើករថយន្ត
មិនស្លាប់នោះ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើត ហេតុសាក្សីបានឃើញ បុរសម្នាក់វ័យជាង ២០ឆ្នាំ
ទំនង ជាស្រវឹងស្រា បានបើករថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 2I-8648 ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយ ផ្លូវលេខ ៤៧៤ ដោយបានបើកយ៉ាង
លឿន ខណៈមកដល់ ផ្លូវកែង ទាញចង្កូតបានបត់ទៅខាងឆ្វេង ដៃមិនទាន់ក៏ជ្រុលទៅមុខបុក ចូល
របងការដ្ឋាន សំណង់ ហើយខ្ទាតក្រឡាប់ផ្ងារ ជើងទ្រមេឃទាំង កំរោលតែម្តង ។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុគេសង្កេតឃើញ បុរសម្នាក់បានលូនចេញពីក្នុងរថយន្ត
គួរឲ្យអាណិតបំផុត ដោយខ្លួនរបស់គេប្រឡាក់ដោយ ឈាមបែកក្បាល ប៉ុន្តែមើលទៅរងរបួសស្រាល
ល្មម មិនធ្ងន់ធ្ងរណាស់ណាទេ ចំណែករថយន្តបង្ក ហេតុត្រូវរងការខូចខាត ស្ទើរទាំងស្រុងតែម្តង
ហើយរបង ការដ្ឋានក៏ត្រូវរងការ ខូចខាតមួយ ផ្នែកផងដែរ ។

បន្ទាប់ពីកើតហេតុនោះ នគរបាលចរាចរខណ្ឌចំការមនបានចុះមក អន្តរាគមន៍ដល់ចំណុច កើតហេតុ
ដែរ ប៉ុន្តែដោយភាគីទាំងសងខាងចរចាគ្នាមិនត្រូវ សមត្ថកិច្ចក៏សម្រេចសហការ ជាមួយនគរបាល
ជំនាញ ចុះមកវាស់វែង អូសយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសារអ្នកបើកបរស្ថិតក្នុងស្ថានភាព
ស្រវឹង ស្រាហើយបើកលឿនពេក ទើបបង្កឲ្យមានបញ្ហាបែបនេះតែម្តងទៅ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ