CamNews

កំសាន្ត 

ក្រលេកមើលវីដេអូចំរៀងថ្មី បែបស៊ិចស៊ីរបស់ ស្រីស្អាត After School (មានវីដេអូ)

ដូចដែលយើងបានដឹងហើយថា After School គឺជាក្រុមចំរៀងស្រី ដែលមានរូបរាង​ និង សម្ភស្ស
ស្រស់ស្អាត បែបស៊ិចស៊ី ហើយក្រុម After School ក៏ធ្លាប់បានមកសំដែងនៅកម្ពុជាផងដែរ ។ ថ្ងៃ
នេះក្រុម After School បានត្រឡប់មកពិភព KPOP ដោយរួបរួមជាមួយ ផលិតករ Brave Brothers
សារជាថ្មី នាំមកជូននូវវីដេអូចំរៀងថ្មី បែបស៊ិចស៊ី ប្លែកៗពីមុន ។

វីដេអូចំរៀងថ្មីនេះ មានចំណងជើងថា " First Love " ដែលផលិតករ Brave Brothers បានខំប្រឹង
សំរឹតសំរាងយ៉ាងល្អ ដោយក្រុមចំរៀង  After  School រាំជាមួយបង្គោល ដូចអ្នករាំបង្គោលយ៉ាង
ចំណាន  បង្ហាញពីទេពកោសល្យ និង ភាពស៊ិចស៊ីរបស់ពួកនាង ។  ដើម្បីកុំអោយទស្សនិកជន
មានមន្ទិលសង្ស័យច្រើន ចឹងយើងទៅទស្សនាទាំងអស់គ្នាទៅមើល ថាក្បាច់រាំរបស់ពួកនា ស្អាត
ស៊ិចស៊ីយ៉ាងណាដែរ ។


Tags: after school kpop star singer new mv