CamNews

តារា 

នាង Rihanna និង Shakira ទៅសម្ដែងដើម្បី លើកកំពស់ សិទ្ធិមនុស្ស

ក្រុងញ៉ូយ៉ក៖ ក្រុមការងារ សិទ្ធិមនុស្ស Amnesty International និងសមាគមចម្រៀងដើម្បីប្រជា
ធិបតយ្យ Sing for Democracy បានចេញសារលិខិតរួមគ្នាមួយជូនដល់នាង Rihanna និងតារា
ចម្រៀងជើងចាស់ Shakira ដើម្បីអោយជួយពាំនាំសកម្មភាពគាំទ្រការគាំពារសិទ្ធិមនុស្សដល់
ប្រទេស Azerbajian ដែលអ្នកទាំង ២ នឹងមានមុខសម្ដែងនៅទីនោះ ក្រោយពេលដែលគេឃើញ
មានសកម្មភាពអវិជ្ជមានដូចជាការចាប់ខ្លួនអ្នកកាសែត និងប្រជាជនព្រោះបញ្ហារសើបខាងនយោ
បាយ។

នាង Rihanna នឹងមានវត្តមានក្នុងប្រទេសអតីតសមាជិកសហភាពសូវៀតនេះនៅថ្ងៃសៅរ៍នេះ។
ចំណែកនាង Shakira វិញនឹងទៅសម្ដែងការប្រគុំតន្រ្តីនៅទៅនោះក្នុងកម្មវិធី FIFA ស្រ្តីក្រោម ១៧
ឆ្នាំនាថ្ងៃទី ១៣ និងនៅរដ្ឋធានីមួយឆាកទៀតនៅថ្ងៃទី ១៤៕

ដោយ៖ ម៉ូកា
ប្រភពពី៖ thenews 

 


Tags: rihanna shakira