ព័ត៌មានកីឡា៖ ខ្សែការពារក្លឹប Bacelona កីឡាករ Gerard Pique និងភរិយាជាទីស្រលាញ់របស់ខ្លួន គឺShakira បានកំពុងតែទទួលរងការវាយប្រហារ ពីសារខ្មៅទាក់ទងនឹងខ្សែវីដេអូ អាសអាភាស ខុសច្បាប់ ។នេះបើយោងតាមការបង្ហាញ ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអេស្ប៉ាញ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ faceoffootball បានឲ្យដឹងថា គូរស្នេហ៍មួយគូរលោក Gerard Pique និងប្រពន្ធរបស់ខ្លួនគឺតារាចម្រៀងដ៏ល្បីឈ្មោះថា Shakira បានត្រូវទទួលរងការគម្រាមកំហែង ពីបុគ្គលជនទី៣ លើករណីវីដេអូអាសភាសរបស់អ្នកទាំងពីរ ដែលគ្រោងនឹងត្រូវបានបង្ហោះជាសាធារណៈ ។ ប្រភពដែលបានបន្ដទៀតថា ការសែតអេស្ប៉ាញ Dario Vasco បានអះអាងថា ម្ចាស់សារដ៏អាថ៌កំបាំង នោះគឺជាអតីត កម្មករម្នាក់ ហើយគេគ្រាន់តែចង់បានទឹកប្រាក់ដ៏ច្រើនពីវីដេអូនោះតែប៉ុណ្ណោះ ។
ដូចអ្វីដែលបានដឹង អ្នកទាំងពីរ បានសារភាពថា មិនបានប្រព្រឹត្ដិសកម្មភាពសិចទាំងឡាយណា បង្កើតជាវីដេអូនោះទេ ប៉ុន្ដែសម្រាប់ជនទី៣ ដែលបានផ្ញើរសារទៅនោះ បានអះអាងដែរថា គេបានថតសកម្មភាពរបស់ពួកគេ ដែលកំពុងសិចជាមួយគ្នានៅកាមេរ៉ា ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនជាករណីវីដេអូ នោះគឺត្រូវបែកធ្លាយការពិតមែន នោះជនទី៣ អាចនឹងត្រូវកាត់ទោសឲ្យជាប់គុកយ៉ាងតិច ៥ ឆ្នាំ។
គូសបញ្ជាក់ផងដែរថា ថ្មីៗនេះក៏មានករណីដូចគ្នាបានកើតឡើង ជាមួយ កីឡាករខ្សែប្រយុទ្ធក្លឹប Real Madrid ជាប់ពាក់ព័ន្ធនឹងវីដែរអះអាសអាភាស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ faceoffootball