CamNews

ភាពយន្ត 

Kris (EXO) ប្រកាសថតរឿងថ្មី នៅសាធារណរដ្ឋ ឆេក ខណៈពេលដែលខ្លួន នៅជាប់រឿងក្តីកុងត្រាជាមួយ SM នៅឡើយ

កាលពីប៉ុន្មានខែមុន យើងបានដឹងរួចមកហើយ​ Kris ដែលជាសមាជិកក្រុម ចំរៀងដ៏ល្បី EXO បាន ដាក់ពាក្យប្តឹង ទៅតុលាការ ដើម្បីអោយកុងត្រាខ្លួន ជាមួយនិងផលិតកម្ម SM ក្លាយជាមោឃៈ ។ រឿងនេះមិនទាន់ បានដោះស្រាយ ចប់ផងស្រាប់តែ Kris បានលេចមុខ ក្នុងរឿងថ្មីទៅហើយ ។



ថ្មីៗនេះ នៅក្នុងគេហទំព័រ Weibo របស់ចិន Kris បានបង្ហោះរូបថត ជាច្រើនសន្លឹក ជាមួយនិងតារា សំដែងផ្សេង ៤ នាក់ទៀត ដែលថតនៅឯ ទីក្រុង Prague សាធារណរដ្ឋឆេក ។ រឿងថ្មីនេះផងដែរ មានចំណងជើងថា " Somewhere Only We Know " Kris ក៏មានរូបថតថ្មី ដាក់ Profile Pic ផងដែរ ។ រឿងនេះគឺ ជាប្រភេទមនោសញ្ចេតនា យុវវ័យ លាយឡំជាមួយនិង កំប្លែង ។ រឿងនេះ នឹងដាក់ បញ្ចាំងនៅថ្ងៃទី ១៤ កុម្ភះឆ្នាំក្រោយនេះហើយ ។



គួរបញ្ជាក់ផងដែរថា ហេតុផលដែល Kris ចង់ចាកចេញពីក្រុម EXO និងផលិតកម្ម SM ព្រោះថា ផលិតកម្មនេះ មិនបានផ្តល់សិទ្ធិ គ្រប់គ្រាន់ ក្នុងការសំរេចចិត្ត ឡើយហើយមិនត្រឹម តែប៉ុណ្ណោះ ថែមទាំងបិទសិទ្ធិ មិនអោយថតរឿងទៀត ។ ចាំមើលថាតើ រឿងក្តីនេះនឹងទៅជាយ៉ាងណា ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: star singer exo sm kpop movie chinese