CamNews

តារា 

តើតួអង្គមហេសីនគរច័ន្ទស៊ី ជាអ្នកណា?

Kratika Sengar កំពូលតារាសំដែងរបស់ឥណ្ឌា ត្រូវបានគេស្គាល់ច្រើននៅកម្ពុជា ដោយសារ
ខ្សែភាពយន្ដ រឿង Jhansi Ki Rani ដែលក្នុងខ្សែភាពយន្ដនេះ នាងដើរតួជាមហេសីរបស់ស្ដេច

នគរច័ន្ទស៊ី គឺព្រះនាង Rani Lakshmi Bai។


Kratika Sengar គឺជាតារាសំដែងដ៏ល្បីឈ្មោះ របស់ទូរទស្សន៍ឥណ្ឌា នាងកើតនៅឆ្នាំ១៩៨៦
នៅ Kanpur និងបានបញ្ចប់ការសិក្សានៅក្រុង Delhi ។ មុនពេលចូលប្រឡូកក្នុងវ័យភាពយន្ដ
Kratika Sengar ធ្លាប់បានធ្វើការជាភ្នាក់ងារផ្សាយពាណិជ្ជកម្មនៅក្នុងក្រុង Mumbai និងធ្វើការ
អោយ ស្ថានិយទូរទស្សន៍ Hungama T.V.។


Kratika Sengar បានចូលរួមសំដែងជាតួអង្គតូចតាចមួយនៅក្នុងខ្សែភាពយន្ដរឿង Kyunki Saas
Bhi Kabhi
Bahu Thi ដែលពេលនោះ នាងដើរតួជា "Saanchi"។ ក្រោយមក Kratika Sengar ក៏
បានសំដែង
ជាតួអង្គ Naina ក្នុងរឿង Kya Dill Mein Hai។

នៅពេលថ្មីៗនេះ  Kratika ក៏បានចូលថត ក្នុងខ្សែភាពយន្ដរឿង Punar Vivah ផងដែរ ដែលក្នុង
រឿងនោះ Kratika Sengar ដើរតួជា Aarthi ជាភរិយាទីពីររបស់បុរសម្នាក់។

Kratika បានក្លាយជាតារាល្បី បន្ទាប់ពីសំដែងក្នុងរឿង Kasautii Zindagii Kay និងតួអង្គសំខាន់
គឺមហេសី Rani Lakshmi Bai ក្នុងខ្សែភាពយន្ដខ្នាតវែង រឿង Jhansi Ki Rani ដែលខ្សែភាពយន្ដ
នេះ កំពុងត្រូវបានចាក់ផ្សាយនៅស្ថានិយទូរទស្សន៍អាស៊ីអាគ្នេយ៍របស់ខ្មែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ IN

 


Tags: indian ,  india ,  star ,  indian star ,  Kratika Sengar