CamNews

ព័ត៌មានជាតិ 

ចងក សម្លាប់ខ្លួន ព្រោះឈឺចិត្តជាមួយ មិត្តប្រុសរបស់ខ្លួន មានស្រីថ្មី និងជិតរៀបការ

បន្ទាយមានជ័យ ៖ នាងក្រមុំវ័យ ២១ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួន ក្រោយពីដឹងថា មិត្តប្រុស
របស់នាងមានស្រីថ្មី និងជិតរៀបការចោល នាងបានជ្រើសរើសយក ការចងកធ្វើអត្តឃាត
ដើម្បីបញ្ចប់ទុក្ខលំបាកក្នុងចិត្ត កាលពី វេលាម៉ោង ៥ល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ នៅ
ភូមិចំបង់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក កឹម ចំរើន មេបញ្ជាការអាវុធហត្ថ (អ.ហ) ស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា
ឆ្នាំ២០១៣ នេះថា ជនរងគ្រោះមានឈ្មោះ អឿន លីតា ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិឃុំ
កើតហេតុខាងលើ បានចងកសម្លាប់ខ្លួន នៅលើផ្ទះរបស់នាង។

សមត្ថកិច្ចដដែលបានបន្តថា មុនពេលកើតហេតុ នាងក្រមុំរូបនេះមានវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ
ព្រោះនាងបាន បែកបាក់ពីសង្សារ ជាទីស្រលាញ់ ដោយខាងប្រុសគេជិតរៀបការចោល។ នៅ
កន្លែងកើតហេតុសមត្ថកិច្ចបាន រកឃើញលិខិតមួយ ច្បាប់សរសេរដោយដៃស្ត្រី ខាងលើ ដែល
នាងបានសរសេរមុនពេល ដែលនាងចងក សម្លាប់ខ្លួន។

សំបុត្រមួយច្បាប់នោះ បានសរសេថា "រវាងយើងបានត្រឹមជាសង្សារ យ៉ាងណាក៏មិនអាច លើស
ពីនេះដែល ហើយជឿជាក់ចង់ជួប ចង់ថែរ ចង់នៅក្បែរ តែបានត្រឹមក្បែរក្នុងរយៈពេលខ្លី ស្រលាញ់
ខ្លាំងបានត្រឹមតែជាសង្សារ សិទ្ធិរៀបការបានទៅអ្នកដទៃ ស្រលាញ់គ្នាចុងក្រោយបាន ត្រឹមតែអា
ល័យ គ្មានថ្ងៃអូនបានធ្វើជាប្រពន្ធបងទេ" ។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ រួចរាល់ឃើញថា សពនាងក្រមុំខាងលើពិតជា ចងកសម្លាប់ពិត
ប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ