CamNews

តារា 

ទៅមើលរូបថតរៀបការ របស់ David Beckham និង Victoria ខណៈពេលដែលពួកគេ គំរប់ខួបអាពាហ៍ពិពាហ៍បាន ១៥ ឆ្នាំហើយ

ពេលវេលា ពិតជាលឿនខ្លាំងណាស់ ដែលថ្មីៗនេះ គូស្នេហ៍តារាដ៏ល្បី David Beckham និង ភរិយា Victoria Beckham បានគំរប់ខួប អាពាហ៍ពិពាហ៍បាន ១៥ ឆ្នាំហើយ ដែលពួកគេរៀបការ តាំងតែពីឆ្នាំ ១៩៩៩ ឯណោះ ។



ដើម្បីអបអរសាទរ ខួបអាពាហ៍ពិពាហ៍នេះ Victoria Beckham ក៏បានបង្ហោះរូបថត មួយចំនួនពី ថ្ងៃរៀបការ ដ៏ផ្អែមល្ហែម និងសប្បាយ រីករាយរបស់ពួកគេ អោយទស្សនិកជន បានឃើញនិង ដើម្បីរំលឹក ថ្ងៃដ៏សប្បាយនោះ ផងដែរ ។ រូបទីមួយ យើងឃើញ Victoria អោបក Beckham ជាមួយនិង ស្នាមញញឹម យ៉ាងស្រស់ស្អាត ក្នុងសំលៀកបំពាក់ រៀបការពណ៌ស ហើយចំណែក លើក្បាល Victoria ក៏មានម្កុដយ៉ាងស្រស់ស្អាត ផងដែរ ។ រូបទី ២ គឺជាពេលដែល អ្នកទាំង ២ កាត់នំ ជាមួយនិង ឈុតពណ៌ស្វាយ យ៉ាងស្រ់ស្អាត ។



David Beckham និង Victoria បានចាប់ផ្តើមទាក់ទង នៅក្នុងឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩ ទើប ពួកគេរៀបការ ហើយមកដល់សព្វថ្ងៃ ពួកគេមានកូន ៤ នាក់ប្រុស ៣ គឺ Brooklyn (១៥ឆ្នាំ) Romeo (១១ឆ្នាំ) Cruz (៩ឆ្នាំ) និងកូនស្រីពៅ Harper (២ឆ្នាំ) ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline,usmagazine 


Tags: star football model david beckham victoria harper cruz romeo brooklyn