បេក្ខនារីដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង នៅ អ៊ីរ៉ង់ ត្រូវ
បានគេបដិសេធលទ្ធផលឆ្នោតរបស់នាង ដោយសារតែនាងមានសម្រស់ទាក់ទាញខ្លាំងពេក បើទោះជាទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់។
Nina Siahkali Moradi ត្រូវគេជឿថា ភាពស្រស់ស្អាតរបស់នាង បាននាំឱ្យគេដកបេក្ខភាពរបស់
នាង
ទំព័រ Independent បានរាយការណ៍ថា នាង Nina Siahkali Moradi អាយុ ២៧ឆ្នាំ បានបញ្ចប់
ការសិក្សាផ្នែកស្ថាបត្យកម្ម ទទួលបានសម្លេងឆ្នោតគាំទ្រ ១០,០០០ សម្លេង នៅក្នុងការបោះ
ឆ្នោតរបស់ក្រុង Qazvin ប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីជាប់ឆ្នោត នាងត្រូវបានគេដាក់ក្នុងលេខរៀង
ទី ១៤ ក្នុងចំណោមបេក្ខភាព ១៦៣នាក់ដែលបានចូលរួមប្រកួតប្រជែង។
យោងតាមច្បាប់របស់អ៊ីរ៉ង់ ក្រុមប្រឹក្សាក្រុងនឹងទទួលយកមនុស្សចំនួន ១៣ រូបដំបូងក្នុងបញ្ជី
ឈ្មោះ ចំណែកអ្នកជាប់ឆ្នោតទី ១៤ គឺត្រូវដាក់ជាសមាជិកបម្រុងទីមួយ ប៉ុន្ដែ នៅពេលចៅ
ហ្វាយក្រុងបានឡើងកាន់កាប់តំណែង នាង Moradi ក៏ត្រូវបានដកហូត។
មន្ដ្រីជាន់ខ្ពស់ម្នាក់របស់ Qazvin បានប្រាប់ទំព័រ Times ថា “យើងមិនចង់ឱ្យក្រុមប្រឹក្សាក្រុង
ក្លាយជាទីលានបង្ហាញម៉ូដនោះទេ” ។
ចលនាសិទ្ធិមនុស្សអន្ដរជាតិ នៅអ៊ីរ៉ង់ បានឱ្យដឹងថា ការបញ្ចប់សមាជិកភាពរបស់នាង Moradi
គឺដោយសារនាង “មិនគោរពតាមច្បាប់របស់សាសនាអ៊ីស្លាម” ហើយរូបថតរបស់នាងនៅពេល
ឃោសនាបោះឆ្នោត គឺជាមូលហេតុដែលនាំឱ្យក្រុមបដិបក្សដែលជាអ្នកអភិរក្សនិយម លើក
យកមកបដិសេធ។
នាង Moradi បានថ្លែងប្រាប់កាសែតក្នុងស្រុកថា ៖ “មនុស្សជិត ១០,០០០នាក់ បានបោះឆ្នោត
ឱ្យខ្ញុំ ហើយតាមរយៈនេះ នាងខ្ញុំត្រូវតែក្លាយជាសមាជិកបម្រុងទីមួយរបស់ក្រុមប្រឹក្សាក្រុង” ។
មកដល់ពេលនេះ ការសម្រេចចិត្តមិនទទួលស្គាល់ខាងលើ កំពុងត្រូវបានពិចារណាឡើងវិញ ដោយសារតែការមិនទទួលស្គាល់លទ្ធផលឆ្នោតរបស់បេក្ខភាពដូចករណី Moradi គឺជារឿងមិន
ស្របច្បាប់។
បញ្ហាខាងលើនេះ ត្រូវបានគេមើលឃើញថា ជាវិញ្ញាសារសម្រាប់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺ
លោក Hassan Rowhani ដែលធ្លាប់បានអំពាវនាវឱ្យមានការតស៊ូដើម្បីសិទ្ធិស្ដ្រី។
លោក Hassan Rowhani ធ្លាប់បានប្រកាស នៅពេលឃោសនារកសម្លេងឆ្នោតថា ៖ “ស្ដ្រីបានបូជា
កម្លាំងកាយចិត្ដ ប៉ុន្ដែមិនទទួលបានសិទ្ធិស្មើគ្នា។ ខ្ញុំនឹងបង្កើតក្រសួងមួយដែលទទួលខុសត្រូវអំពី
បញ្ហាស្ដ្រី ហើយប្រគល់សេរីភាពដល់ពួកគេ” ៕
ដោយ ៖ តារា
ប្រភព ៖ news.ninemsn