CamNews

តារា 

តារាស្រី Seohyun គ្រងឈុតម៉ូតថ្មី សាកសមអស់ទាស់ម៉ង

ព័ត៌មានកំសាន្ត ៖ មានតារាល្បីច្រើនណាស់ដែលចូលរួមនៅក្នុងកម្មវិធី 30th Golden Disk Awards នៅក្នុងនោះក៍មានតារាស្រីដែលមានឈ្មោះល្បីនៅក្នុងវិស័យ Kpop ផងដែរ នាងក៍បានអមដំណើរនៅក្នុងកម្មវិធីពិសេសនោះដូចគ្នា​ ។ 

នៅក្នុងចំណោមតារាល្បីទាំងអស់នោះ មានតារាស្រីរូបដែលមានសម្រស់លេចធ្លោច ក្នុងឈុតសម្លៀកបំពាក់ដ៍អស្ចារ្យមួយ ។ នៅក្នុងអត្ថបទនោះ តារាស្រីដែលយើងលើកយកមកនិយាយនោះគឺ Seohyun ដែលជាសមាជិកក្រុម Girls' Generation នាងបានគ្រងឈុតសម្លៀកបំពាក់ រ៉ូបពណ៍ក្រហម ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតជាងមុនទៅទៀត ។ 

ក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា នាងមានរូបរាងសុិចសុី គួរឲ្យទាក់ទាញខ្លាំងណាស់ ហើយម្យ៉ាងវិញទៀតរ៉ូបដែលនាងបានគ្រង នៅក្នុងកម្មវិធី 30th Golden Disk Awards ពិតជាសាកសមនឹងរូបនាងខ្លាំងណាស់ ។ 

ដោយយោងតាមគេហទំព័រ Koreaboo ​បានឲ្យដឹងថា ខាងក្រោមនេះគឺជាមតិយោបល់ ពីប្រជាជននិង ក្រុមអ្នកគាំទ្រដែលបានធ្វើការកោតសរសើរពីរូបសម្រស់នាង ។​ 

តោះទៅអាននឹងទស្សនារូបភាព របស់តារាស្រីរូបនេះទាំងអស់គ្នា ៕​








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Seohyun Girls' Generation Seoul South korea kpop