(បរទេស)៖ នារីវ័យក្មេងម្នាក់ គឺជានិស្សិតនៅឯសាកលវិទ្យាល័យ Brigham Young ស្ថិតនៅតំបន់ Provo រដ្ឋ Utah បាន សម្រេចចិត្ត ផឹកទឹកនោមរបស់គ្រូខ្លួនឯង ដើម្បីទទួលបានពិន្ទុថែម។
និស្សិតស្រីរូបនេះ និយាយថា លោកគ្រូរបស់នាងបាន យកទឹករាវ ដែលវាមានពណ៌រាងលឿង ដោយប្រាប់ថា ក្នុងទឹកនោះក៏មានទឹកនោមខ្លួនដែរ ហើយបើសិនជានរណា អាចផឹកទឹកនោមនេះបាន នោះគាត់នឹងផ្តល់ពិន្ទុថែមឲ្យ។ ក្រោយមកនិស្សិតស្រីម្នាក់នេះ ក៏ព្រមធ្វើតាម ព្រោះតែចង់ទទួលពិន្ទុខ្ពស់។
លោកគ្រូ Jason Hansen និយាយថា គាត់ប្រើវិធីនេះជាច្រើនឆ្នាំមកហើយ ដែលវាជាផ្នែកមួយនៃមេរៀនផងដែរ ចំណែករូបភាពនិស្សិតស្រីផឹកទឹកនោម ក៏ត្រូវបានគេ យកទៅបង្ហោះលើប្រព័ន្ធអ៊ីនធឺណេត ស្រាប់តែលោកគ្រូ Hasen ចេញមុខបកស្រាយ ថា វាពុំមែនជាទឹកនោមពិតទេ តែវាគ្រាន់តែជាពណ៌អាហារ លាយទឹកខ្មេះប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង