CamNews

តារា 

អ្នកគាំទ្រទាំងអស់ ខកចិត្តនឹងការប្រកាសរបស់ YG Entertainment ដែលពាក់ព័ន្ធនឹងក្រុម 2NE1

ក្រុម 2NE1 នឹងមិនចូលរួមក្នុងពិធីទទួលពានរង្វាន់ប្រចាំឆ្នាំណាមួយឡើយ លើកលែងតែ ពានរង្វាន់ Style Icon Awards‘ (‘SIA‘) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ អ្នកតំណាង​ មកពី YG Entertainment បានប្រកាសកាលពីថ្ងៃទី ២៤ តុលា ម្សិលមិញថា ពួកគេបានទទួលការអញ្ជើញជាច្រើន ឲចូលរួមក្នុងពិធីប្រគល់ពាន រង្វាន់តន្រ្តី យ៉ាងណាមិញពួកគេ បានបដិសេធ នឹងការអញ្ជើញនោះ ទៅហើយ។



វាក៏ត្រូវបានបញ្ជាក់ផងដែរថា នៅ ថ្ងៃទី ២៨ តុលា CL នឹងចូលរួមក្នុង ពិធី Style Icon Awards តែម្នាក់ឯង ដោយមិនមានសមាជិកក្រុម 2NE1 ដទៃទៀតឡើយ។ នាងនឹងសំដែងជាមួយនឹង ឌីជេ Diplo គ្រប់ឆាកពិសេសៗ។ ហើយអ្នកតំណាងម្នាក់នោះបានបន្តទៀតថា CL នឹងធ្វើដំណើរទៅមកប្រទេសអាមេរិក និង កូរ៉េខាងត្បូង សំរាប់ការច្រៀងទោលនៅឯសហរដ្ឋអាមេរិកឆាប់ៗនេះ ក៏ដូចជាការត្រលប់មកសារជាថ្មី នៃក្រុម 2NE1 សំរាប់ឆ្នាំក្រោយ។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  YG 

 

 


Tags: 2NE YG kpop