CamNews

តារា 

Angelina Jolie ឆ្លៀតបង្អួតចិញ្ចៀនគ្រប់ពេលគ្រប់ទីកន្លែង

បន្ទាប់ពីត្រូវបានបុរសដែលមានភាពទាក់ទាញជាងគេនៅហូលីវូដ ស្នើរៀបការ Angelina
Jolie បានក្លាយជាស្ដ្រីដែលមានសុភមង្គលបំផុតក្នុងលោក។ ជាក់ស្ដែង នៅពេលថ្មីៗនេះ
បើទោះជាស្ថិតនៅទីណា ក្នុងឱកាសអ្វីក៏ដោយ Angelina Jolie ក៏តែងពាក់ចិញ្ចៀនភ្ជាប់
ពាក្យជាមួយ Brad Pitt ។



ថ្មីៗនេះបំផុត Angelina Jolie បានបង្ហាញវត្តមាននៅក្នុងការជួបជុំគ្នាមួយនៅឯសណ្ឋាគារ
Roosevelt ក្នុងរដ្ឋ Los Angeles ។ តារាវ័យ ៣៦ឆ្នាំរូបនេះតែងរកវិធីដើម្បីបង្អួតចិញ្ចៀនរបស់
ខ្លួន មិនថាតែនាងស្ថិតក្នុងឥរិយាបថណានោះទេ។



គេបានដឹងថា ចិញ្ចៀនពេជ្រ ១៦ការ៉ាតនេះគឺជាតំណាងនៃពាក្យស្នើសុំរៀបការរបស់ Brad Pitt ជាមួយ Angelina បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៧ឆ្នាំ។ ចិញ្ចៀនដែលមានតម្លៃ ប្រមាណជា
២៥០ពាន់ដុល្លារនេះ ត្រូវបានរចនាឡើងដោយលោក Robert Procop ជាជាងទងដ៏ល្បីឈ្មោះ
ក្នុងពិភពលោក។
 




អ្នកគ្រាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំពិធីរៀបការរបស់កំពូលតារាហូលីវូដទាំងពីរនេះ។ ជាងនេះ
ទៅទៀត មានសារព័ត៌មានមូយចំនួនថែមទាំងបានណែរនាំនូវរបៀបនៃកំពូលអាពាហ៍ពិពាហ៍
នានាដើម្បីអោយ Angelina និង Brad  ធ្វើការជ្រើសរើសផងដែរ។














 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14


Tags: holliwood star