CamNews

ព័ត៌មានជាតិ 

ជនជាតិបរទេស២នាក់ ម្នាក់ជនជាតិអ៊ីតាលី ម្នាក់ទៀតជាតិជនជាតិចិន គាំងបេះដូង និងលើសឈាមស្លាប់នៅខេត្តស្ទឹង..

(ស្ទឹងត្រែង)៖ ជនជាតិបរទេស២នាក់ ម្នាក់ជាជនជាតិអ៊ីតាលី និងម្នាក់ទៀតជាជនជាតិចិន បានគាំងបេះដូង និងលើសឈាមស្លាប់ នៅក្នុងខេត្តស្ទឹងត្រែងនាថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០១៦នេះ។ មន្រ្តីនគរបាលខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ Fresh News ថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦មានបុរស ជនជាតអ៊ីតាលីម្នាក់អាយុ៦៥ឆ្នាំ បានគាំងបេះដូងស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក្រោយពីឆ្លងចូលពី ប្រទេសឡាវ តាមច្រកត្រពាំងក្រៀល។

ដោយឡែក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នេះ ក៏មានជនជាតិចិនម្នាក់ ឈ្មោះហាន់ តាន់យើ អាយុ៥១ឆ្នាំ បម្រើការងារនៅ វារីអគ្គិសនីសេសាន២ បានលើសឈាមស្លាប់ផងដែរ។ ក្រោយកើតហេតុ ត្រូវបានកម្លាំងអាវុធហត្ថ យកសពទៅធ្វើកោសល្យវិច័យបន្ត មុនប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh