CamNews

ប្លែកៗ 

ស្ត្រី​ចំណាស់​អាយុ​​ប្រហែល ៦០​ឆ្នាំ​ កំពុង​ត្រូវ​ប៉ូលិស​តាម​ចាប់​ពី​បទ​ចូល​ប្លន់​ធនាគារ៣កន្លែង

(អាមេរិក)៖ ប៉ូលិសនៅរដ្ឋ New Jersey កំពុងស្វែងរកស្ត្រីចំណាស់ម្នាក់ដែលក្លាយជា ជនសង្ស័យថាចូលទៅប្លន់ធនាគារបីកន្លែង​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ​។

ស្ត្រីចំណាស់ដែលមានអាយុប្រហែលនឹងជីដូនគេទៅហើយត្រូវបានប៉ូលីសជឿថាមានអាយុប្រមាណ៦០ឆ្នាំដោយស្ត្រីចំណាស់បាន​ចូល​ទៅ​ប្លន់​ធនាគារ​៣​កន្លែង​ផ្សេង​គ្នា​ ហើយបើតាមរូបភាពចាប់បានក្នុងកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុគឺគេបានឃើញស្ត្រី​នេះ​គ្រប់​កន្សែង​លើ​ក្បាល​ស្លៀក​សំលៀក​បំពាក់​ខ្មៅ តែ​ក្នុង​ដៃ​ដូច​ជា​មិន​មាន​កាន់អាវុធទេគឺមានកាន់តែកាបូបដៃពណ៌បៃតងប៉ុណ្ណោះ។

ស្ត្រីចំណាស់ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណរូបនេះបានដើរចូលទៅប្លន់ប្រាក់នៅធនាគារ Wells Fargo ដែលស្ថិតក្នុងតំបន់ Wilingboro មុន​ទើប​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ចេញ​ទៅ​ប្លន់​ធនាគារពីរទៀតស្ថិតនៅ Hamilton ក្នុងរដ្ឋ New Jersey ដូចគ្នាតែប៉ូលីសមិនទាន់ដឹងថា ធនាគារ​ទាំង​អស់​ដែល​ស្ត្រី​ជា​ជន​សង្ស័យ​ប្លន់​ប្រាក់​អស់​ចំនួន​ប៉ុន្មាននៅឡើយទេតែប៉ូលីសកំពុងអំពាវនាវឲ្យមហាជនជួយរាយការណ៍ ប្រសិន​បើ​ពួក​គេ​ប្រទះ​ឃើញ​ស្ត្រី​រូប​នេះ​នៅ​កន្លែង​ណា​មួយ ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news