CamNews

ប្លែកៗ 

ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​សង្ស័យ​ថាត្រូវ​​ឪពុក​​ម្តាយ​​ប្រគល់​​ជា​​កា​ដូ​​ជូន​បុរស​វ័យ​៦០​ឆ្នាំ

(អាហ្វហ្គានីស្ថាន)៖ បុរសវ័យចំណាស់ជនជាតិអាហ្វហ្គានីស្ថានម្នាក់ដែលមានអាយុ៦០ ឆ្នាំទៅហើយនោះត្រូវបានប៉ូលីសចាប់ខ្លួន​បន្ទាប់​ពី​ដឹង​ថា លួច​រៀប​ការ​ជា​មួយ​ក្មេង​ស្រី​អាយុ​ទើបតែ​ ៦​ឆ្នាំ​ដោយអះអាងថាក្មេងស្រីជាកាដូដែលឪពុកម្តាយនាងប្រគល់ឲ្យខ្លួន។

Mohammad Karim គឺជាអ្នកបួសម្នាក់បាននិយាយប្រាប់ប៉ូលីសថា គាត់មិនដែលមានសិចជាមួយក្មេងទេហើយក្មេងស្រីក៏ត្រូវបានគេ​នាំ​​ទៅ​​ពិនិត្យ​ព្រហ្ម​ចារី​យ៍​ដែរ​ដោយ​គ្រូ​ពេទ្យ​ប្រាប់​ថា នាងតូចមិនបានទទួលរងការរំលោភបំពានរាងកាយឬខាងផ្លូវភេទទេអ្វីដែលសំខាន់តែមួយប៉ុណ្ណោះគឺក្មេងស្រីគ្រាន់តែមានអារម្មណ៍ខ្លាច​បុរសចំណាស់ដែលបានរៀបការ​ជាមួយនេះហើយ Karim និយាយថា ពិធីរៀបការមានភ្ញៀវចូលរួមត្រឹម ៣០ទៅ ៤០នាក់ប៉ុណ្ណោះរួមទាំងឪពុកម្តាយក្មេងស្រីផងប៉ុន្តែខាងប៉ូលីសបានសាកសួរ​ឪពុកម្តាយកុមារីគឺពួក​គេប្រាប់ថា កូនស្រីត្រូវគេចាប់ជម្រិតជាងមួយខែហើយជននោះអាចនឹងលក់កូនទៅឲ្យ Karim។

ករណីនេះខាងសមត្ថកិច្ចមិនទាន់សម្រេចយ៉ាងណាទេរង់ចាំការស៊ើបអង្កេតបន្តសិនទើបប្រគល់ក្មេងស្រីទៅឲ្យឪពុកម្តាយវិញបើនាងតូចពិតជាត្រូវចាប់ជម្រិតមែន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news