ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង៥០នាទី រំលងអធ្រាតឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ មានអគ្គិភ័យ មួយបានឆាប ឆេះយ៉ាងសន្ឋោសន្ឋៅ ចេញពីក្នុងឡដុត កម្តៅម៉ាស៊ីស្ទីម សូណា បង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះមក អន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ ហើយទីតាំងខាងលើនេះ ស្ថិតនៅក្នុង មជ្ឈមណ្ឌលស្ពត ក្លឹបស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុគ្គលិក នៅក្នុងមជ្ឈមណ្ឌលស្ពតក្លឹប បានដុតភ្លើងឡកម្តៅ ម៉ាស៊ីនស្ទីមសូណា ដោយដុតទុកចោលដូចសព្វមួយដង ប៉ុន្តែមួយសន្ទុះក្រោយ មក ក៏មានចេញជាអណ្តាតភ្លើងរួច បុគ្គលិកបាន នាំគ្នាយកទឹកទៅពន្លត់ តែបែរជាអណ្តាតភ្លើង កាន់តែឆាបឆេះឡើង យ៉ាងសន្ឋោសន្ឋៅបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែល រស់នៅជិតនោះ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ផងដែរ ។ ភ្លាមៗនោះគេក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មួយគ្រឿងបានមកអន្តរាគន៍ និងបាញ់ពន្លត់ឱ្យរលត់ជាស្ថាពរ ដោយមិនឱ្យអណ្តាតភ្លើង រាលដាលទៅកន្លែងផ្សេង និងផ្ទះប្រជាពលរដ្ឋរួចបានកាយធ្យូង ចេញពីក្នុងឡព្រោះខ្លាចបង្កជាភ្លើងឆាបឆេះម្តងទៀត។
សមត្ថកិច្ចបានឱ្យដឹងថា អណ្តាតភ្លើងដែលឆាបឆេះខាងលើនេះ គឺបង្កឡើងដោយសារតែបុគ្គលិក មានការធ្វេស ប្រហែស ដោយមិនមានការប្រុងប្រយ័ត្ន នេះសំណាងហើយដែលរថយន្ត ពន្លត់អគ្គិភ័យមកបាញ់ ពន្លត់ទាន់ពេល វេលាហើយក៏មិន មាននណារម្នាក់ រងរបួសនោះដែរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល