(ចិន)៖ បុរសអ្នកមានម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំ ត្រូវបានស្វាមួយក្បាលសម្លាប់ បន្ទាប់ពីបានទៅទស្សនា នៅសួនសត្វក្នុងតំបន់ភ្នំ Yuntai។
ហេតុការណ៍ ដែលនឹកស្មានមិនដល់នេះ កើតឡើងនៅខេត្ត Henan ប្រទេសចិន បុរសរងគ្រោះអាយុ៦៧ឆ្នាំ ឈ្មោះ Weng Mao ត្រូវសត្វស្វាមួយក្បាល គ្រវែងដុំថ្មត្រូវចំក្បាល ខណៈដែលគាត់ទៅទស្សនា សួនសត្វ ហើយត្រូវបានគេនាំមកកាន់ មន្ទីរពេទ្យនៅទីក្រុង Xiuwu តែជាអកុសលបុរសរងគ្រោះរូបនេះ បានស្លាប់ដោយសារ របួសធ្ងន់ធ្ងរពេក។
Mao គឺជាម្ចាស់ក្រុមហ៊ុន ស្ករគ្រាប់រូបទន្សាយ ដ៏ល្បីមួយ ហើយគាត់ចូលចិត្តការថតរូបជាខ្លាំង ទើបនៅថ្ងៃកើតហេតុ គាត់បានទៅលេងសួនសត្វ ដើម្បីថតរូបលេង ក៏ជួបរឿងគ្រោះថ្នាក់ធំបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង