CamNews

គ្រោះថ្នាក់ 

ស្មានមិនដល់!​ ភ្ញៀវបីនាក់​ស្លាប់​ ព្រោះតែផឹក​សារធាតុ​មេតាន​ច្រឡំថា​ ស្រាកំឡុង​ ពេលចូលរួម​ពិធី​រៀបការ

(ចិន)៖ ម្ចាស់សណ្ឋាគារមួយ នៅប្រទេសចិន ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្សជាច្រើនបានស្លាប់ និងរងគ្រោះថ្នាក់ចូលមន្ទីរពេទ្យ កំឡុងពេលចូលរួមពិធីរៀបការមួយ ដែលត្រូវបានមើលការខុសត្រូវ ដោយបុរសជាម្ចាស់សណ្ឋាគារនោះ។

តាមការស៊ើបអង្កេត មានមនុស្សបីនាក់បានស្លាប់ បន្ទាប់ពីកើតអាការៈក្អួតចង្អោរ បណ្តាលមកពីផឹកអ្វីមួយ ខុសពេលដែលពួកគេ ចូលរួមពិធីរៀបការ ដែលក្រោយមកប៉ូលិសរកឃើញថា មនុស្សជាច្រើន ដែលកំពុងស្ថិតនៅមន្ទីរពេទ្យ រួមទាំងអ្នកស្លាប់ផងនោះ បានផឹកមេតានដែលគេប្រើសម្រាប់តែ ប្រេងឥន្ធនៈប៉ុណ្ណោះ តែអ្នកបម្រើលើកមកជូនភ្ញៀវ ផឹកស្មានថា ជាស្រា។

សមាជិកគ្រួសារកូនកំលោះ និងកូនក្រមុំក៏ត្រូវបានពេទ្យបូម ឈាមពិនិត្យមើលដែរ ហើយឪពុកកូនក្រមុំនិងបុរសម្នាក់ទៀត ត្រូវបានរកឃើញថា ពួកគេកំពុងពុល និងជាតិមេតានខ្មៅនេះដូចគ្នា រីឯបុរសបីនាក់ ដែលបាត់បង់ជីវិតដោយស្មានមិនដល់នោះ ម្នាក់មានអាយុ៨០ឆ្នាំ ម្នាក់អាយុ៦២ឆ្នាំ និងម្នាក់ទៀត អាយុ៥៧ឆ្នាំ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news