ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
ថា មានបុរសចិត្ដសឿងម្នាក់ បានហ៊ានកាត់អណ្ដាតខ្លួនឯងចោលបោះទៅដី ខណៈដែល
ខ្លួនបានខឹងនឹងនាងប្រពន្ធ មិនបានមករូមរស់ជាមួយខ្លួន អស់រយៈពេលជិតបីខែ។
ប្រភពខាងលើបានបញ្ចាក់ថា បុរសចិត្ដសឿងនោះ គឺមានឈ្មោះថា Banti Verm មានវ័យ
៣០ឆ្នាំ មានស្រុកកំណើតនៅតំបន់ Mechanic Nagar ក្រុង Sendhwa ប្រទេសឥណ្ឌា។
តាមការអោយដឹងពីមនុស្ស ដែលរស់នៅជុំវិញគាត់ បាននិយាយថា មានថ្ងៃមួយ លោក
Banti Verm បាននិយាយពាក្យមិនគប្បី និងគំរោះគំរើយដាក់ប្រពន្ធគាត់ ស្រាប់តែប៉ុនា្មន
ថ្ងៃក្រោយមក គេក៏លែងឃើញនាងប្រពន្ធគាត់ទៀតឡើយ។
ការបាត់ប្រពន្ធគាត់នោះ គឺថា ដោយសារតែខឹងប្ដីនិយាយពាក្យ មិនសម្យគួរដាក់ខ្លួន នាង
ប្រពន្ធក៏បានរត់ទៅរស់នៅខាងឪពុកម្ដាយរបស់ខ្លូន នៅឯទីក្រុង Mandaleshwarដែលមាន
ចំងាយឆ្ងាយពីផ្ទះរបស់ខ្លួន។ បីខែកន្លងទៅ ទោះបីជាលោក Verm បានទូរស័ព្ទ និងសូម
ទោសនាង ដើម្បីអោយនាងមករូមរស់ជាមួយគ្នាយ៉ាងណាដោយ ក៏នាងប្រពន្ធមិនត្រលប់
មកវិញដែរ។ រហូតដល់ប៉ុន្មានថ្ងៃថ្មីៗនេះ ទើបលឺដំណឹងថា លោក Verm បានកាត់អណ្ដាត
របស់ខ្លួនចោល ដោយសារប្រពន្ធមិនវិលវិញ។
ដោយ៖ រក្សា
ប្រភព៖ dailymail