(ឥណ្ឌា )៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីគេបានសម្លាប់មិត្តស្រី ព្រោះតែខឹងនាងចូលចិត្ត និយាយជាមួយប្រុសផ្សេង។ ជនសង្ស័យមានអាយុ២៧ឆ្នាំ ឈ្មោះ Ashish Kumar ត្រូវបានប៉ូលីសនៅ Dehradun និយាយថា នៅថ្ងៃកើតហេតុ គេបានថតរូប selfie ជាមួយមិត្តស្រីជាលើកចុងក្រោយ មុនពេលវាយប្រហារនាង។
នារីរងគ្រោះមានអាយុ៣០ឆ្នាំ ឈ្មោះ Gurpreet Kaur មុនពេល ត្រូវបុរសដៃដល់សម្លាប់ គឺពួកគេទាំងពីរបាននាំគ្នាដើរកំសាន្ត ប៉ុន្តែដោយសារភ្លើងប្រច័ណ្ឌ បណ្តាលឲ្យ Kumar កើតគំនិតសម្លាប់មិត្តស្រី ព្រោះឃើញនាងរួសរាយដាក់បុរសៗ ច្រើននាក់ពេក។ ថ្ងៃមួយ Kumar បានថតរូបជាមួយមិត្តស្រី ជាចុងក្រោយ រួចឆ្លៀតឱកាសល្អគេក៏ទាញខ្សែមករឹតក Kaur ប្រុងសម្លាប់ តែមិនសម្រេចទើបទាញកាំបិត ចាក់ចំបំពង់កនាងឲ្យស្លាប់តែម្តង។
ក្រោយពីសម្លាប់មិត្តស្រីហើយ ជនដៃដល់ក៏បានផ្ញើសារ ទៅមិត្តភក្តិប្រាប់ពីរឿងនេះ ហើយក៏បានបង្ហោះរូបថត selfie ជាមួយមិត្តស្រី នាគ្រាចុងក្រោយ លើប្រូហ្វាល់ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី