CamNews

ព័ត៌មានជាតិ 

ស្ត្រីជនជាតិវៀតណាម សញ្ជាតិចិន-តៃវ៉ាន់ម្នាក់ លោតពីលើផ្ទះជួលជាន់ទី២ស្លាប់ ទាំងមិនដឹងមូលហេតុ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈនេះ មានស្ត្រីជន​ជាតិវៀតណាម សញ្ជាតិចិន-តៃវ៉ាន់ម្នាក់ បានសម្រេចចិត្តលោតពីលើផ្ទះជួលសម្លាប់ខ្លួន ទាំងមិនដឹងមូលហេតុ ស្ថិតនៅផ្ទះជួលលេខ ៩B2  ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទប់លេខ៧ ជាន់ទី២។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះនោះមានឈ្មោះ SH​AN I HE  ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិចិន-តៃវ៉ាន់ មុខរបរអ្នកនាំភ្ងៀវមកទេសចរណ៍។ តាមការសន្និដ្ឋាន​របស់លោក​គ្រូពេទ្យ​អបសាលា​ដំបូងរាជធានីភ្នំពេញ និងការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រក្រុងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ លោតពីលើផ្ទះពិតប្រាកដមែន។ សពរបស់ជនរងគ្រោះ ត្រូវបានយក​ទៅតម្កល់​នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ​តាមប្រពៃណី។ ដោយឡែកមូលហេតុនៃការសម្រេច​លោតសម្លាប់ខ្លួននេះ មិនទាន់ដឹងនៅឡើយនោះទេ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh