CamNews

តន្រ្តី 

Loving U របស់ SISTAR លោតមកលំដាប់កំពូល គ្រប់តារាង Kpop

កាលពីពេលថ្មីៗនេះក្រុម SISTAR បានចេញផ្សាយបទចម្រៀងរដូវក្ដៅពិសេស Loving U ដែលបាន
ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តគាំទ្រ។ ជាមួយគ្នានេះផងដែរបទចម្រៀង Loving U នេះ
បានវ៉ាដាច់មកលំដាប់កំពូលរាល់តារាងបទចម្រៀង Kpop ដូចជា Melon, Mnet, Soribada និង Cyworld
ជាដើម។

Loving U គឺជាបទចម្រៀងមូយដែលផលិតដោយផលិតកម្ម Duble Sidekick ហើយដឹកនាំសម្ដែងដោយ
Joo Hee Sun ជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះម្នាក់ដែលធ្លាប់បានដឹកនាំបទចម្រៀង Bang របស់ A-S
និង I'm This Kind of Person របស់ DJ DOC ជាដើមដែលសុទ្ធសឹងតែជាបទចម្រៀងដែលទទួលបាន
ប្រជាប្រិយភាព។ ហើយចំពោះបទចម្រៀង Loving U របស់ SISTAR នេះវិញគឺត្រូវបានគេថតនៅកោះ
Hawaii ជាមួយនឹងការចំណាយទឹកប្រាក់អស់ប្រមាណជិត ២ សែនដុល្លា៕

ដោយ៖ នីតា
ប្រភពពី៖ allkpop 

 


Tags: SISTAR kpop